ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ!


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅ នឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេលបួនខែ។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចបានបង្ហាញនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងការពង្រឹងនិងអភិវឌ្ឍការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែរឹងមាំ។

លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងគោលនយោបាយដែលចង់ឱ្យយុវជនយើងមានជំនាញបច្ចេកទេសបឋមយ៉ាងតិចមួយ ក្នុងការលើកកម្ពស់បំណិនជីវិត អាជីពការងារសមរម្យ ពិសេសជួយឱ្យជីវភាពបងប្អូនកាន់តែប្រសើរ រដ្ឋបាលខេត្ត ស្នើរដ្ឋបាលក្រុងស្រុកបន្តជំរុញ និងពង្រឹងបន្ថែមទៀតលើកិច្ចការមួយចំនួនដូចជា៖ បន្តជំរុញដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការផ្សព្វផ្សាយ និងពន្យល់ពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញ ដល់យុវជនដែលជាក្រុមគោលដៅ, បន្តគាំទ្រ និងសហការជាមួយវិទ្យាស្ថានទាំងពីរទៅតាមផែនការដែលបានគ្រោងទុក ដើម្បីឱ្យដំណើរការនៃការជ្រើសរើសយុវជនគោលដៅឱ្យទទួលបានលទ្ធផលល្អប្រសើរ, ធ្វើការផ្សព្វផ្សាយជាប្រចាំតាមកិច្ចប្រជុំនានា និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ, បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគរបស់ខ្លួន និងធ្វើការណែនាំដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការដាក់បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់ ដើម្បីធ្វើការគាំទ្រ និងជំរុញសកម្មភាពនេះឱ្យបានខ្លាំងក្លា។

លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមគោលដៅ និងជំរុញដល់អាណាព្យាបាលសិស្ស យុវជន ឱ្យចុះឈ្មោះចូលរៀនជំនាញឱ្យច្រើន ដើម្បីយុវជនរបស់យើងមានជំនាញច្បាស់លាស់ មានការងារធ្វើ និងអាចវិលត្រឡប់មកសហគមន៍វិញក្នុងការបើកមុខរបរខ្លួនឯង និងចូលរួមជួយអភិវឌ្ឍន សហគមន៍របស់ខ្លួនឱ្យមានការរីកច្រើនផងដែរ។

សូមជម្រាបថា ការសម្រេចចិត្តចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសពិតជាមានសារៈ សំខាន់ណាស់ម្រាប់យុវជនខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងការទទួលបាននូវឱកាសចេះជំនាញ ចំណេះដឹង ឥរិយបថ សីលធម៌ សុជីវធម៌ មានការងារធ្វើ និងប្រាក់ចំណូលសមរម្យ ជាពិសេសការផ្តល់នូវប្រាក់ឧបត្ថម្ភប្រចាំខែ ក្រៅពីការរៀនជំនាញមជ្ឈមណ្ឌលមានកម្មវិធីមានលក្ខណៈបត់បែនដោយបញ្ចូលនូវសកម្មភាព កីឡា សិល្បះ ជំនាញទន់ ការផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន សហគ្រិនភាព ការផ្តល់ប្រឹក្សាយោបល់ ការងារនៅកន្លែងធ្វើការ ដើម្បីឱ្យយុវជនចេះជំនាញពិតប្រាកដ និងមានផ្នត់គំនិតទម្លាប់ល្អ ដៃជំនាញ សំដីពីរោះ ចិត្តអំណត់ និងជោគជ័យផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.