ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងដែលស្ថិតនៅឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ នេះ សមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងដែលស្ថិតនៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅតាមពុទ្ធានុញ្ញាថ្វាយប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋគោរពបូជាទៅតាមគន្លងប្រពៃណីសាសនា ដោយស្ថិតក្រោមអធិបតីភាពព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យមេគណខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ឯកឧត្តម លោកជំទាវ និងអស់លោក អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ ថាយើងអាចកសាងប្រទេសជាតិលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនឆាប់រហ័ស ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ មក គឺ អាស្រ័យដោយយើងមានសុខសន្តិភាព ដែលបានមកពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។ ដូចនេះត្រូវរួមសាមគ្គីគ្នាការពារ ថែរក្សាសន្តិភាពឱ្យបានរឹងមាំយូរលង់រៀង ទៅដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីក ចម្រើនរុងរឿងរបស់ប្រទេសជាតិយើង ទៅថ្ងៃអនាគត។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបន្តថាសមិទ្ធ ផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងនាពេលនេះគឺកើតឡើងពីការចូលរួមបរិច្ចាគធនធាន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានរួមគ្នាជាកម្លាំងមហាសាមគ្គីមួយដ៏រឹងមាំ បានបរិច្ចាគនូវទ្រព្យធន់ផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធសាសនា ឱ្យមានការអភិវឌ្ឍរីកចម្រើន ទុកជាផលប្រយោជន៍រួម សម្រាប់ភិក្ខុសង្ឃប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ និងដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។

ជាមួយគ្នានោះដែរឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានថ្លែការកោតសរសើរ និងថ្លែងអំណរព្រះគុណ អរគុណគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់ យកអស់កម្លាំងព្រះកាយ ព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានក្នុងការគ្រប់គ្រង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុង វត្តទិព្វពិសីហៅវត្តដំរីឆ្លង ដែលបាន កំពុងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។

នៅក្នុងឱកាសបុណ្យនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានចូលរួមបច្ច័យដើម្បីកសាងទីវត្តបន្តនូវបច្ច័យចំនួន១០លានរៀល ដោយឡែកសម្រាប់លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីនោះចំនួន១០០នាក់ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន២៦០នាក់ម្នាក់ៗទទួលបាសារុង១ .លោកគ្រូ អ្នកគ្រូ៥នាក់ម្នាក់ៗលបាន៥០.០០០រៀល សិស្សានុសិស្ស១០០នាក់ម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិច២ដើម និងថវិកា៥.០០០រៀល ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.