ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧក្រិដ្ឋជន​​បំផ្លាញ​ព្រៃឈើ ​តាំង​ អ៊ាង​ ​អាង​​​អំណាច​ទឹក​ប្រាក់​ ច្រកមាត់ ​​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ចំនួន​ដើម្បី​បំរើ​ប្រយោជន៍របស់​ខ្លួន


ឃុំសំរោង ៖ បើតាម ប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថា ដោយសារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំង អ៊ាង មិនតិចជាង៤សែនដុល្លារ​ក្នុង​មួយ​ខែយកទៅញ៉ុកមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីខ្មែរមួយចំនួន ដែលលុះដោយអំពើថោកទាបលោភ លន់ចាប់តាំងពីថ្នាក់ខេត្ត ក្រសួង​ពាក់​ព័ន្ធនិង​គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំង អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើង ចិត្ត ហ៊ាន​ដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះ ក្របី ដែល​មិន​ព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។

ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះ បានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញ ដោយក្រុមពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុន MDS របស់ឧកញ៉ា តាំង អ៊ាង។

ប្រភពផ្ទៃក្នុងបានអោយដឹងទៀតថា ៖ លោក តាំង អៀង បានបញ្ជាអោយមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុន​ ម្នាក់ៗបានលួចខ្សិប​​ប្រាប់ឲ្យដឹងថា ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុន MDS ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្ត ហៅពៅ ចាំសម្រ​បសម្រួលឯកសារច្បាប់ដឹងជញ្ជូន។

ដោយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុនទ្រីភាពគ្រុប ត្មាតពង និងមួយចំនួន​ទៀតដឹកយកទៅ​ស្តុកក្នុង​ឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។

ផ្ទុយទៅវិញទាក់ទិននឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ និងបន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហម ដោយជ្រក​ក្រោមស្លាកក្រុមហ៊ុន MDS នេះ ចំពោះករណីការចោទប្រកាន់ គេហទំព័រ រស្មីក្រុងយើង មិនអាចសុំការបកស្រាយបានទេពីសំណាក់កូនជឹង និង​លោកឧក ញ៉ា តាំង អ៊ាង បានទេ៕

ដោយ ៖​ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.