ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មិន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តប្រើប្រាស់គោលនយោបាយទន់ភ្លន់ គឺធ្វើការអប់រំ ផ្សព្វផ្សាយណែនាំជូនដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ឲ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីធានាសុវត្ថិភាពនបរិស្ថានទីក្រុងទេសចរណ៍មាត់សមុទ្រមួយនេះអោយស្រស់បំព្រងនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ក្នុងនេះរដ្ឋបាលខេត្តមានវិធានការណ៍ចំនួនពីរ ដូចខាងក្រោម៖
ទី១ ការផ្សព្វផ្សាយអប់រំ ណែនាំ
ទី២ វិធានការរដ្ឋបាល គឺផាកពិន័យ ឬផ្អាកការដ្ឋានសំណង់ណា ដែលមិនបានចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត ។
ដូច្នោះហើយឯកឧត្តមអភិបាលខេត្តបានស្នើសុំអោយបងប្អូបនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ចូលរួមជួយសហការ និងផ្សព្វផ្សាយបន្តទៀតអំពីវិធានការណ៏របស់រដ្ឋាបាលសាលាខេត្ត។
ដោយ ៖ សិរីបុត្រ