ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បែកធ្លាយលោកស្រីចៅសង្កាត់គោកចកជាមួយនឹងលោកឡុង កុសល ដើរផ្លូវមួយពីរនាក់តែនិយាយមិនត្រូវគ្នាបែកការអស់!


ខេត្តសៀមរាប ÷ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានករណីយកគ្រឿងចក្រទៅក្រវ៉ាត់និងជីកយកអាចម៍ដីធ្វើអាជីវកម្មនៅចំណុចបឹងបុប្ផា ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាមិនធម្មតាលេងមួយក្បាច់នេះប្រហែលជាលេងតែពីរនាក់ទេមើលទៅ ដីឧទ្យាន ជាតិអង្គរគ្រប់គ្រងដោយអាជ្ញាធរអប្សរា តំបន់មួយ បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបដឹងហើយតំបន់មួយគឺជាប់ជាមួយអង្គរតែម្ដង តើករណីនេះឯកឧត្តមប្រាក់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានជ្រាបដែរទាន?។

នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទ ទៅលោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា ការស្នើសុំដាក់គ្រឿងចក្រទៅជីកស្ដារអាចម៍ ដីក្រវ៉ាត់ព្រោះមានប្រជាពលរដ្ឋទន្ទ្រាន នៅតំបន់បឹងបុប្ផាស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងសេះសង្កាត់គោកចក ហេតុផលនេះលោកស្រីបានស្នើសុំទៅលោក ឡុង កុសល អ្នកនាំពាក្យអប្សរា លោកឡុងកុសលបានអនុញ្ញាតឲ្យអ្នកស្រីបញ្ចុះគ្រឿងចក្រទៅបឹងបុប្ផានោះតែម្ដងសូម្បីតែលោកអភិបាលក្រុងសៀមរាបក៏មិនដឹងដែរ។

នៅល្ងាចថ្ងៃដដែលអ្នកសារព័ត៌មានយើងបានភ្ជាប់ទូរស័ព្ទធ្វើបទសម្ភាសន៍ទៅលោក ឡុង កុសល ដែលជាអ្នកនាំពាក្យអាជ្ញាធរអប្សរា លោកបានឆ្លើយថាលោកអត់ដឹងទេបើបានរាយការណ៍ឱ្យខ្ញុំៗអរគុណណាស់ចាំខ្ញុំចុះទៅពិនិត្យ អីយ៉ាយ៉ាងម៉េចចេះ អ្នកស្រីចៅសង្កាត់ឆ្លើយថាលោក ឡុង កុសល ជាអ្នកអនុញ្ញាតរីឯលោក ឡុង កុសលឆ្លើយថាមិនដឹងទៅវិញ ។

ចំណែកប្រជាពលរដ្ឋគ្រាន់តែបោះតែបង្គោលមួយអាជ្ញាធរអប្សរាទៅដល់ភ្លាមឥឡូវនេះយ៉ាងម៉េចទៅវិញ។នេះគ្រាន់ជាព័ត៌មានបឋមថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ សូមរង់ចាំលម្អិតនៅថ្ងៃបន្ទាប់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.