ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប 


ខេត្តសៀមរាប ÷ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម រយៈពេល២ថ្ងៃនៅថ្ងៃទី១១-ទី១២ ខែមីនាឆ្នាំ២០២៤នៅខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមជាមន្ត្រីទទួលបន្ទុកថវិកាមកពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកថវិការាជធានីខេត្ត សរុបចំនួនប្រមាណ១៥០នាក់ ក្នុងគោលបំណងបង្កើននូវចំណេះដឹងថ្មីៗជូនដល់មន្ត្រីទទួលបន្ទុកថវិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ នឹងការរៀបចំរចនាសម័ន្ធកម្មវិធី ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន មានប្រសាសន៍ថា៖ថវិកាសមិទ្ធកម្មមិនមែនមានភាពខុសគ្នា ខ្លាំងជាមួយនឹងថវិកាកម្មវិធីដែលក្រសួងកំពុងអនុវត្ត នាពេលបច្ចុប្បន្ននោះទេ ថវិកាសមិទ្ធកម្មគឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារ ភ្ជាប់ជាមួយនឹងព័ត៌មាន សមិទ្ធកម្មដែលគ្រោងនឹងសម្រេច ឬសម្រេចបាននាគ្រាកន្លងមក។ ថវិកាសមិទ្ធកម្មអាចផ្ដល់ភាពបត់បែនក្នុងការ បង្កើតរចនាសម័ន្ធកម្មវិធីដោយផ្អែក ឬមិនផ្អែកទាំងស្រុងទៅលើរចនាសម័ន្ទរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការវាស់វែងប្រសិទ្ធភាពនិងស័ក្តសិទ្ធភាពនៃកម្មវិធីតាមរយៈសូចនាករសមិទ្ធកម្មដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំនិងលទ្ធផលចុងក្រោយឱ្យបានច្បាស់លាស់។

ថ្លែងបើក និងសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា៖សិក្ខាសាលា គឺជាវេទិកាដ៏ពិសេសសម្រាប់គ្រប់មន្ត្រីទទួលបន្ទុកថវិកាទាំងអស់ របស់អង្គភាពចំណុះឱ្យក្រសួងព័ត៌មាន ដើម្បីលើក កម្ពស់សមត្ថភាពបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការដ៏សំខាន់ ដែលជួយទ្រទ្រង់ដល់ដំណើរការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ការពង្រឹងគុណភាពអភិបាលកិច្ចល្អ និង ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជដ្ឋាភិបាលអាចលើកកម្ពស់ ជីវភាព និងបម្រើសេវាសាធារណៈជូនប្រជាជនបានកាន់តែប្រសើរឡើង។

ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហ៊ានៗ ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬសមិទ្ធកម្មនឹងវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា៖ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា ដោយមានការផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មដែលក្រសួងបានស្នើឡើង ឬបាន សម្រេចកន្លងមក។ ក្នុងន័យនេះសូមឱ្យការរៀបចំថវិកាសមិទ្ធកម្មរបស់យើងត្រូវបង្កើនការយកចិត្តទុកដាក់ផ្តោតលើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចរិកផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ និងថវិកាសមិទ្ធកម្មរយៈខ្លី និងមធ្យមរបស់ក្រសួង ត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយរបស់ក្រសួង ហើយក្រសួងព័ត៌មាន នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រ របស់ខ្លួនដើម្បីតម្រង់ទិសដៅការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.