ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​លោក ​ សាំង ​ណន ​មេ​គយ​​ចល័ត​​ប្រចាំ​​ប៉ុស្ដិ៍​​ជជុះ​ ​ចំណុច​​ភូមិ​​កូន​ដំរី ​មិន​ញញឺត​និង​ប្រធា​ន​អង្គភាព​ប្រ​ឆាំង​អំពើ​​ពុក​រលួយ​ដែល​ធ្លាប់​​ប្ដេជ្ញា​ចិត្ត​លុ​ប​បំបាត់​អំពើ​ពុក​រលួយ​តា​ម​ដង​ផ្លូ​វ​


ខេត្តមន្ទាយមានជ័យប្រភព​ដែល​ស្និទ្ធ​នឹង​លោក  សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត  ក្រុង​ប៉ោយប៉ែត បាន​ ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ ក្នុង​ខេត្តបន្ទាយមានជ័យ  ទេនោះ​គឺ​ លោក សាំង  ណន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

កន្លងមក​មាន​ឈ្មួញ​មួយចំនួន​ត្រូវបាន​លោក សាំង ណន ប្រើល្បិច​គាប​យកលុយ​តាម​របៀង​ពុករលួយហើយ​លោក សាំង ណន តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​។ បច្ចុប្បន្ន​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល​ដឹកជញ្ជូន​ទំនិញ​បន្លែ​ផ្លែឈើ​ពី​ច្រក​ប៉ោយប៉ែត ចូលមក​ខេត្តបន្ទាយមានជ័យ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវ​លោក សាំង ណន និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ហេតុនេះហើយ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញាចិត្ត​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ មិនគួរ​បណ្ដោយ​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​គយ​ចល័ត​ឈ្មោះ សាំង ណន ប្រើ​អំណាច​គៀប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បើទោះបី​ឈ្មួញ​និង​អា​ជីករ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ក្បាល​រថយន្ត​ឬ​លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក សាំង ណន ដែលជា​មេ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត នោះទេ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុប​ឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា សូម្បីតែ​រថយន្ត​តាក់ស៊ី រថយន្ត​ឈ្នួល​ដឹក​បន្លែ​ផ្លែឈើ ក៏ត្រូវ​លោក សាំង ណន និង​បក្ខពួក​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​សម្រាប់​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ដែលមាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ពី​ប៉ោយប៉ែត ចូលមក​រាជធានី​ភ្នំពេញ ក៏​ចៀស​មិន​ផុតពី​បង់លុយ​តាម​ការកំណត់​របស់លោក សាំង ណន នោះឡើយ​ដោយ​ក្នុង​រថយន្ត​មួយគ្រឿង​ត្រូវ​បង់លុយ​ចាប់ពី​១៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល ហើយ​ម្ចាស់​រថយន្តក្រុង​មិនអាច​តវ៉ា​បានទេ​។

ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មេត្តា​ចាត់​វិធាន​ការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​នៅ​ចំណុច​ភូមិ​កូនដំរី ជាបន្ទាន់​។

ព័ត៌មានបឋម

ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.