ពោធិសែនជ័យ ៖ អនុវត្តភូមិឃំុមានសុវត្ថិភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅអធិការខណ្ឌពោធិសែនជ័យ ដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោកអធិការ យឹម សារ៉ាន បានចុះបង្រ្កាបការជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង មាន៣ទីតាំងផេ្សងៗគ្នានៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ ដូចខាងក្រោម ៖
ទីតាំងទី១. នៅវេលាម៉ោង៣.០០ល្ងាចថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៨ កំលាំងជំនាញរបស់នគរបាលរដ្ឋបាលកាកាប និងអធិការខណ្ឌបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជួយដូរយ៉ាងសកម្មចំនួន៥នាក់ក្នុងនេះប្រុស១នាក់និងស្រី៤នាក់។
ទីតាំងទី២. នៅវេលាម៉ោង៩.៣០នាទីយប់កំលាំងជំនាញរបស់ខណ្ឌពោធិសែនជ័យបានចុះបង្រ្កាបករណីគ្រឿងញានមួយករណី ទៀតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ឃាត់ខ្លួនជនសង្ស័យប្រុសចំនួន២នាក់។
ទីតាំងទី៣. នៅវេលាម៉ោ១១.០០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ កំលាំងជំនាញរបស់អធិការ និងសមត្ថកិចនគរបាល កន្ទោ បានឃាត់ខ្លួនជនសង្ស័យប្រុសចំនួន៤នាក់ ថ្នាំញៀន៦កញ្ចប់និងដាវសាម៉ារ៉ៃចំនួន២ផងដែរ។
ជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាងថ្នាំញៀន និងដៃសាម៉ារ៉ៃ ត្រូវបាននាំយកទៅការអធិការខណ្ឌផ្នែកជំនាញកំពុងសារសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ ៖ វិចិត្រ