ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាបរៀបចំធ្វើពិធីអបអរស្រហាន់អាហ្គាម៉ានិងទទួលស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន (ខែបួសរបស់បងប្អូនខ្មែរឥស្លាម)


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ម្ស៊ិលម៉ិញនេះនៅវិហារឥស្លាមអាន់នៀកម៉ាស់ ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន របស់បងប្អូនខ្មែរឥស្លាម ដោយមានការឡើងសូត្រព្រះគម្ពីរអាល់គូរអាន និងមានសម្តែងចំរៀង (ខស៊ីដាស់ឥស្លាម)ជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស ។

នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញជាអធិបតី ពីសំណាក់ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានគណៈអ៊ីមាំខេត្ត លោកស្រីអភិបាលរងក្រុងសៀមរាប លោកប្រធានការិយាល័យអប់រំក្រុង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា សង្កាត់ស្វាយដង្គំ ព្រមទាំងបងប្អូនខ្មែរឥស្លាម និងសិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តបានមានប្រសាសន៍ថាការធ្វើពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន (ខែបួសរបស់បងប្អូនខ្មែរឥស្លាម)គឺអាច មកដល់នៅថ្ងៃទី១០ ឬទី១១ ខែមីនា នាពេលខាងមុខនេះ គឺសម្រាប់អ្នកកាន់សាសនាឥស្លាម ។

ឯកឧត្តម បានបន្តថា ខែរ៉ាម៉ាឌន គឺជាខែដ៏ពិសិដ្ឋរបស់ឥស្លាមគ្រប់ទិសទីនៅលើសកលលោក ដែលអនុវត្តនៅលើប្រព័ន្ឋលំនាំប្រពៃណីតែមួយ ដែលបានតម្រូវ លើជនមុស្លីមគ្រប់រូបឲ្យអនុវត្តន៍ទាំង ចាស់ទាំងក្មេង ប្រុសស្រី សូម្បីកុមារក៏ត្រូវស្ថិតនៅក្នុងការរៀនបួស តាមលទ្ធភាពរបស់ខ្លួនដែរ ។

ឯកឧត្តម អែល សៀត បានបញ្ជាក់ទៀតថា ដើម្បីឲ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់ និងតមការធ្វើអំពើមិនគប្បី តាមការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដ៏ទៃ ពិសេសគឺដាក់ខ្លួនឲ្យស្មើភាព ដោយចៀសវាងពីភាពរើសអើង ឬច្រណែនឈ្នានីសចំពោះសមាជិកក្នុងសហគមន៍ខ្លួន ដើម្បីបង្កើតបាននូវបរិយាកាសសហការគ្នាលើការជំរុញឲ្យប្រព្រឹត្តអំពើល្អ និងទប់ស្កាត់មិនឲ្យធ្វើអំពើអាក្រក់ ហើយចំពោះការបួស មិនមែនតែការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់កាយវិការមិនសមរម្យ ដូចជាការបៀតបៀន រំលោភសិទ្ឋិអ្នក ដទៃ ការកេងប្រវ័ញ្ញ និងអំពើអសិលធម៌ផ្សេងៗ ។

ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនៃសុខសន្តិភាពដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់ក្ដៅ និង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាឥស្លាម បាននិងកំពុងរួមរស់ រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណី និងការអនុញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ក្រសួង មន្ទីរនានាផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.