ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានបើកសិក្ខា សាលាស្តីពីការ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានសិក្ខាមចូលរួមពីសំណាក់អស់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង និងតំណាងអង្គការ-សមាគមផងដែរ។

លោក អ៊ុល គិមស៊ា ប្រធានក្រុមសិក្សាស្រាវជ្រាវក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានមានប្រសាសន៍លើកឡើងថា ជម្ងឺទឹកនោមផ្អែម ជាប្រភេទជម្ងឺមួយដែលលាក់មុខ និងពេញនិយម ហើយពេលបច្ចុប្បន្ន ប្រជាជនជាច្រើន បានជួបជម្ងឺនេះ ដោយសារបរិភោគចំណីអាហារ ទឹកមិនស្អាត ស្រាបៀ ភេសជ្ជៈ បន្លែ និងផ្លែឈើដែលគ្មានអនាម័យ។ ជាពិសេស ជម្ងឺទឹកនោមផ្អែម និងជម្ងឺតំរងនោមដែលបានកើត ឡើងលើសរីរាង្គលើរាងកាយយើងមិនថាធំឬតូច សុទ្ធតែមានភាពចាំបាច់ជួយឱ្យរាងកាយដំណើរការមិនប្រក្រតី ហើយក្នុងនោះក៏មានតម្រងនោមដែរ។ ត្បិតតែកម្រងនោមជាសរីរាង្គតូចមួយ តែមានមុខងារសំខាន់ៗដូច ចង្គ្រោះជាតិពុល រក្សាលំនឹងជាតិទឹក ក៏ដូចជាផលិតអ័រម៉ូនមួយចំនួន ។

លោក ពិន ប្រាកដ អភិបាលរងខេត្តបានថ្លែងថា ជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម គឺជាឃាតករលាក់ មុខ ដែលបាននិងកំពុងសម្លាប់មនុស្សបន្តិចម្តងៗ ដោយពុំដឹងខ្លួន។ លោកបានបន្តថា ដោយពិនិត្យឃើញថា ហានិភ័យដែលកើត មានឡើងគួរឱ្យមានការព្រួយបារម្មណ៍ អំពីសុខភាពរបស់មនុស្ស ហើយបញ្ហាទាំងនេះក៏បានគំរាមកំហែងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារផងដែរនោះទើបរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលានេះឡើងដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាពក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោមដើម្បីឱ្យសិក្ខាកាមដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត រដ្ឋបាលសង្កាត់ក្នុងក្រុង ព្រមទាំងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តសៀមរាប បានឈ្វេង យល់ និងមានឱកាសបានជួបពិភាក្សា និងផ្តល់យោបល់លើការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោមផងដែរ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន ដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើង ប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធសសៃប្រសាទ និងចរន្តឈាម។ បើសិនជាយើងទុកវាមិនព្យាបាលទេនោះបញ្ហាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងិតភែ្នក ឬក៏អាចនឹងនាំឱ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ហើយ ជំងឺទឹកនោមផែ្អម កំពុងតែកើនឡើងជាលំដាប់ផងដែរ។ តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោកអភិបាលរងខេត្តក៍បានមានប្រសាសន៍ផ្តាំផ្ញើរនិងក្រើនរំឭកដល់អង្គសិក្ខាកាមទាំងអស់ ត្រូវ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់ បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗសម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា៖ កុំពិសារប្រៃពេក ផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ ប្រាណឱ្យបានជាប់ជាប្រចាំ ដែលនេះគឺជាមធ្យោ បាយដ៏ល្អ សម្រាប់ការចូលរួមការពារជំងឺទឹកនោម ផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។ មួយវិញទៀតការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យ នៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។ ត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជាទូទៅត្រូវឱ្យនៅក្រោម ១៣០/៨០ ជៀស វាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យ ឱ្យមានជំងឺទឹកនោមផ្អែម ប្រភេទ២ (Type 2 Diabetis) និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្ត ហើយ សូមចងចាំថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួតពិនិត្យបានដោយខ្លួនឯងនូវរបបអាហារ ដែលពិសាប្រចាំថ្ងៃ និងអនុវត្តបានខ្ជាប់ខ្ជួននូវចំណុចសាមញ្ញៗ ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.