ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខា ភិបាល ឆ្នាំ២០២៣ និងដង្ហែពានជ័យលាភីនៅតាម ដងវិថីនានា ក្នុងក្រុងសៀមរាប។

ពិធីនេះបានធ្វើឡើងនៅ សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពិធីអបអរសាទរនេះ គឺដោយសារខេត្តសៀមរាប មានអង្គភាពដែលទទួលបានជ័យលាភីមានចំនួន៤អង្គភាព ១.អនុវិទ្យាល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ) , ២.មណ្ឌលសុខភាព គោក ចក (ចំណាត់ថ្នាក់លេខ២) , ៣. សាលាបឋមសិក្សា វត្តបូព៌ (ចំណាត់ថ្នាក់លេខ៣ ) និងទី៤ សាលាបឋម សិក្សាក្រវ៉ាន់ (ចំណាត់ថ្នាក់លេខ៦) ដោយផ្អែកតាមរយៈការវាយតម្លៃទូទាំងប្រទេស និងឆ្លងការ វាយតម្លៃរបស់គណៈកម្មការបច្ចេកទេសអន្តរ ក្រសួងនៃ(គ.វ.ជ)។

លោកស្រី ម៉ននី រងី្ស បានថ្លែងឲ្យដឹងថា ដើម្បីបន្ត ជម្រុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់ កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋា ភិបាល ដើមី្បប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដា ទី១.លទ្ធផលសិក្សារបស់សិស្ស ស្តង់ដា ទី២.ការបង្រៀន និងរៀន ស្តង់ដាទី៣.ការចូលរួមរបស់សហគមន៍ ស្ដង់ដាទី៤.ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន។

ក្នុងនោះលោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិ បាល មានគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃមានចំនួន៨ស្តង់ដា គឺ១.ស្ដង់ដាសេវាសាធារណៈ ២.ស្ដង់ដា ឬ និយាមនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នងអង្គភាព ៥.ការរៀបចំ និងកែលម្អ បរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រម ទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយ ប្រជាពលរដ្ឋ និងសហគមន៍ និង៨. ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍។

លោកស្រីបានបន្តទៀតថា ដើម្បីបន្តជម្រុញលើកំណែទម្រង់លើកកម្ពស់លើការសិក្សារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជម្រុញបន្ថែមចលនានៃការប្រឡង ប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិ បាលសម្រាប់ឆ្នាំ២០២៤បន្តទៀត។

លោកស្រីបានបញ្ជាក់ទៀតថា ការមានបញ្ហាថ្នាំងថ្នាក់ក្នុងការបម្រើសេវាពីប្រជាពលរដ្ឋ ត្រូវដោះស្រាយដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ពន្យល់ហេតុផល និងអាចទទួលយកបាន គឺត្រូវមានគំនិតផ្តួចផ្តើមថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរកាន់តែល្អប្រសើរជាងមុន ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.