ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យសំណេះសំណាល និងចែកលិខិតបញ្ជាក់ជូនដល់សមាជិកសមាជិកាថ្មី អាណត្តិទី៣លើកទី១


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសភាពាណិជ្ជកម្ម ខេត្តសៀមរាប -ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះ សំណាល និងចែកលិខិតបញ្ជាក់ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣ លើកទី១ សភាពាណិជ្ជ កម្មខេត្តសៀមរាប-ឧត្តរមាន ជ័យ ដោយស្ថិតក្រោមវត្តមានរបស់លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាស ន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក. សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ច សហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មខេត្តសៀម រាប-ឧត្តរមានជ័យជាមួយនិងសមាជិក- សមាជិកាថ្មីផងដែរ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពា ណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៏បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិ និងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀម រាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិ ជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។

លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀម រាប-ឧត្តរមាន ជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានអំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជ ករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសា សន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិក សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឱ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.