ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារឯកទេសផលិតផលហាឡាលចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន(KFC) ក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាស និកឥស្លាមខេត្តសៀមរាប តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងឯកឧត្តម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកឯកទេសហាឡាល កម្ពុជា បានដឹកនាំក្រុមការងារឯកទេសផលិតផលហាឡាល ចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន (ទឹកបរិសុទ្ធអ៊ីលែន) ដែលស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរសិន( អាហារដ្ឋានKFC) នៅក្នុងក្រុងសៀមរាប ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ឱ្យដឹងថាការចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡា ល របស់ក្រុមហ៊ុនទឹកបរិសុទ្ធអ៊ីលែននិងអាហារដ្ឋាន KFC នាពេលនេះគឺមានគោលបំណង ដើម្បីពន្យល់និងណែនាំឱ្យបានស្វែងយល់ពីកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងការប្រើប្រាស់ស្លាកសញ្ញាហាឡាលឱ្យបានត្រឹមត្រូវ និងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងយន្តការអនុវត្តច្បាប់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាទៅតាមស្ដង់ដារផលិតផលហាឡាល កម្ពុជាបានត្រឹមត្រូវ ព្រម ទាំងឱ្យបានស្វែងយល់ពីកិច្ចការហាឡាល និងស្គាល់ពីស្លាកសញ្ញាហាឡាលកម្ពុជា ដើម្បីទទួលបាននូវផលិតផលហាឡាល និងសេវាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា នាយកដ្ឋានកិច្ចការហាទ្បាល ជានាយកដ្ឋានថ្មីដែលទើបតែបង្កើតទ្បើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក សី្តពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ នាយកដ្ឋានកិច្ចការហាទ្បាល មានរចនាសម្ព័ន្ធសិ្ថតនៅក្រោម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប )នៃក្រសួងពាណិជ្ជកម្ម ។ ហើយចំពោះការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិត ផលហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មតែមួយគត់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.