ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ឆ្នាំ២០២៤ សម្រាប់ដំណើរការកសាងផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងតំណាងអង្គការជាតិអន្តរជាតិជាច្រើនរូប។

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ពិន្ទុវិស័យ អត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ជាឯកសារព័ត៌មានដែលមានសារៈសំខាន់បំផុតនៅក្នុងដំណើរការរៀចំកសាងផែនការនៅថ្នាក់ក្រោមជាតិ សម្រាប់ជាជំនួយក្នុងការដឹកនាំពិភាក្សា ដែលអាចកំណត់បាននូវបញ្ហា ទីតាំងបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ និងដំណោះស្រាយ ហើយឯកសារពិន្ទុវិស័យ គឺងាយស្រួលក្នុងការសង្ខេបព័ត៌មានដោយវិធីងាយៗ និងអាចឃើញភ្លាមៗពីបណ្តាតំបន់ដែលបានអនុវត្តល្អ និងតំបន់ដែលត្រូវកែលម្អ, អាចប្រៀបធៀបរវាងឃុំសង្កាត់ ក្រុងស្រុក ឬខេត្ត ដែលត្រូវការជួយបន្ថែម និងការយក ចិត្តទុកដាក់, អាចកំណត់បានភ្លាមៗនូវចំណុចអាទិភាពក្នុងដំណើរការកសាងផែនការ, បង្ហាញពីវឌ្ឍនៈភាពតាមបណ្តាឆ្នាំ និងបង្ហាញពីលទ្ធផលនៃសកម្មភាព ដែលយើងកំពុងអនុវត្ត និងជួយក្នុងការត្រួតពិនិត្យ និងតាមដាន។

លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនៅគោលនយោបាល យុទ្ធសាស្រ្តបញ្ចកោណ ដែលផ្ដោតសំខាន់ទៅលើគន្លឹះចំនួន៤ គឺ៖ មនុស្ស ផ្លូវ ទឹក និងបច្ចេកវិទ្យា ហើយការទាក់ទងទៅលើប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងនីតិកាលនេះដែល រាជរដ្ឋាភិបាលបានផ្ដល់ជូនបន្ថែមនៅអធិភាពគន្លឹះក្នុងបញ្ចកោណដំណាក់កាលទី៤ ក្នុងការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋឱ្យបានអត្រា១០% ឈានទៅដល់ការកាត់បន្ថយភាពក្រីក្រជាអប្បបរមា។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា កិច្ចប្រជុំនាពេលនេះដែរ គឺជាការជម្រុញឲ្យអ្នកពាក់ព័ន្ធបានយល់ដឹងបន្ថែមពីការប្រើប្រាស់ និងប្រមូលឯកសារនេះ ព្រោះវាជាឧបករណ៍សម្រាប់ការតស៊ូមតិ ការគៀងគរជំនួយ និងប្រើក្នុងដំណើរការវិភាជធនធាន។ ការវិភាគបញ្ហា គឺជាសកម្មភាពគន្លឹះមួយក្នុងដំណើរការនៃការរៀបចំផែនការ មានន័យថា ប្រសិនបើគ្មានទិន្នន័យច្បាស់លាស់ទេ ការវិភាគបញ្ហាគឺមិនបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ ហើយលទ្ធផលនៃការអនុវត្តគម្រោងដែលកើតចេញពីការវិភាគ ពិតជាមិនអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក៏ដូចជាមិនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្របានឡើយ។ ដូច្នេះទាមទារឲ្យយើងវិភាគបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ព័ត៌មាន និងទិន្ន័យគ្រប់គ្រាន់ច្បាស់លាស់ ដើម្បីប្រមូលឯកសារទាំងនេះ រៀបចំឡើងសម្រាប់បម្រើឲ្យការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ សម្រាប់ធ្វើការអភិវឌ្ឍន៍ ក៏ដូចជាជួយដល់បណ្តាមន្ទីរ-អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធនានា សម្រាប់កំណត់តំបន់គោលដៅ ដើម្បីផ្តល់សេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.