ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការនាំចេញផលិតផលរបស់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិតមិនមែនជាការងាយស្រួលទេ គឺទាមទារឱ្យមានការអភិវឌ្ឍគុណភាពផលិតនិងមានច្បាប់លិខិតបទដ្ឋានគតិយុត្តិនៃប្រទេសនាំចេញ


ខេត្តសៀមរាម ÷ ថ្លែងក្នុងឱកាសបើកសិក្ខាសាលាកម្មវិធីសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូច និងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញដែលរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរ រីហ្សតនិងស្ប៉ា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភា ពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថា៖ ពាក់ព័ន្ឋនឹងការនាំ ចេញជារឿងមួយមិនងាយស្រួលសម្រាប់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិតនោះឡើយ ដោយសារការនាំចេញត្រូវឱ្យមានការប្រឹងប្រែងអភិវឌ្ឍសមត្ថភាព អភិវឌ្ឍគុណភាព ផលិតផល និងច្បាប់លិខិតបទដ្ឋាគតិយុត្តិរបស់ប្រទេសនាំចេញជាដើម។ ហេតុនេះក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឬរោងចក្រនាំចេញ ត្រូវស្វែងយល់បន្ថែមទៀតពាក់ព័ន្ឋនឹងតម្រូវការឬការចង់បានរបស់ទីផ្សារគោលដៅនាំចេញ ដូចជាគុណភាព រសជាតិ បច្ចេកទេសផលិតស្តង់ដារ អនាម័យជាដើម ដែលជារឿងមួយ ស្មុគ្រស្មាញទម្រាំការនាំចេញទទួលបានជោគជ័យ។

លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាស ន៍បន្តថាសិក្ខាសាលានាពេលនេះពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មផលិតដែលមាន បំណងនាំចេញបានស្វែងយល់ពីខ្លឹមសារនិងអត្ថន័យដើម្បីឱ្យវិស័យនៃការនាំចេញរបស់ប្រទេសកម្ពុជាយើងមានការរីកចម្រើនដូចប្រទេសដទៃទៀតដើម្បីបង្កើតផលិតភាពផលិត ទាំងការប្រើប្រាស់វត្ថុធាតុដើម កម្លាំងពលកម្ម ជួយកាត់បន្ថយអត្រានិកម្មភាព (ភាពគ្មានការងារធ្វើ)ផងដែរ។

លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ក៏បានថ្លែងអំពាវ នាវដល់ម្ចាស់ក្រុមហ៊ុន សិប្បកម្ម សហគ្រាស អាជីវករ ពាណិជ្ជករ នឹងបន្តចូលរួមក្នុងសិក្ខាសាលាស្រដៀងគ្នានេះទៀតនៅពេលក្រោយៗទៀតដើម្បីទទួលបានចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព គុណភាពលើផលិតផលរបស់ខ្លួនសម្រាប់ការនាំ ចេញសំដៅជួយដល់វិស័យឯកជននៅខេត្តសៀម រាបឱ្យមានភាពរីកលូតលាស់ជឿនលឿនទៅមុខទៀ។ លោកឧកញ៉ាបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមឱ្យដឹងផងដែរថាក្នុងពេលកន្លងមកសភា ពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំសិក្ខាសាលានិងបណ្តុះបណ្តាលដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុនសហគ្រា និងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តបានចំនួន៦លើកមកហើយ។

លោកឧកញ៉ាបណ្ឌិតបន្ថែមថាសិក្ខាសាលាពេលនេះក្រោមការគាំទ្រពីគម្រោង ARISE Plus Cambodia ជាលើកទី២ និងជាលើកចុងក្រោយសម្រាប់ការបញ្ចប់គម្រោងនូវសិក្ខាសាលាកម្មវិធីកិច្ចសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ជូនដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មនៅក្នុងខេត្តសៀមរាប សរុបប្រមាណជា៥០នាក់ផងដែរ៕

ដោយ # ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.