ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកមេគយ យី ថុល ធ្វើតេស្តស្ទង់កម្លាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើជាគំរូពុករលួយដល់គយទូទាំងប្រទេស តើអាចឱ្យទំនិញលោតឆ័ត្របានទៀតឬទេ?


រាជធានីភ្នំពេញ ÷ តាមមាត់ចាបមាត់ព្រាបនិយាយតាមហាងកាហ្វេ ដោយនិយាយចំអកឡកឡឺយ ថា៖«ពូកែពុករលួយទើបជាគយល្អ» និងថា«ការរកលុយពុករលួយ វាជាទម្លាប់ និងជាវប្បធ៌មរបស់លោកគយ»ទៅហើយ!។

ក្រុមកាសែតយើងដែលហោះហើរ រុលតត្រុក ដូចរុយក្បាលខៀវ ទោះបុគ្គលរលួយនោះទៅសម្ងំជុះលើចុងឈើក៏ទៅរោមដល់គូទដែរ ថ្មីៗនេះបុគ្គលដែលគេដឹងថាជាស្តេចអុកប្រចាំផ្សារអូឬស្សី លោកយី ថុល បច្ចុប្បន្នជាមេគយច្រកទ្វារអន្តរជាតិបាវុិត ធ្លាប់ល្បីមានរឿងអាស្រូវស្រីញីស្អុយង៉ោងម្តងរួចហើយកាលលោកនៅកាន់ជាមេច្រក៤០០(ស្រុកសំឡូត)តែច្បាប់ អត់ហ៊ានក្អក បានដូរប៉ុស្តិ៍ទៅកាន់ព្រែកចាក បន្តឡើង កូដខ្លាំងមកនៅច្រកបាវុិតទៀត ពេលនេះត្រូវរុយក្បាលខៀវឱ្យដឹងថា លោក យី ថុល ត្រូវសង្ស័យបានឃុបឃិតជាមួយក្រុមហ៊ុន Sambath Co.Ltd លបលាក់បើកដៃឱ្យឈ្មួញនាំជេីងមាន់ក្លាសេ្សចំនួន ០៤កុងតឺន័រឆ្លងព្រំដែនពីប្រទេសយួន ស្ងាត់ៗអត់ចាំបាច់មានឯកសារមួយសន្លឹកបានយ៉ាងរលូន។ ប៉ុន្តែគ្រាន់តែឆ្លងផុតព្រំដែនបន្តិចប៉ះចំថ្ងៃស៊យទំនិញលោតឆ័ត្រទាំងនេះដែលសង្ស័យលោក យី ថុល បើកដៃឱ្យចូលត្រូវសមត្ថ កិច្ចចម្រុះរបស់ខេត្តស្វាយរៀងចាប់បានទាំងអស់ ហេតុវាមិនរលូនដូចសព្វមួយដង ខណៈការត្រួត ពិនិត្យរកឃើញថា ជាទំនិញមានភាពមិនប្រក្រតីគឺ អត់ឯកសារអ្វីទាំងអស់។

មន្ត្រីដែលបានចូលរួមក្នុងការបង្ក្រាប ឱ្យដឹងថា៖មិនដែលក្រុមហ៊ុនឯកជនឯណា ថ្លើមដុះមមីសហ៊ាននាំទំនិញដល់ទៅ៤កុងទឺន័រ ដោយអត់បំពេញឯកសារប្រតិវេទន៍គយអត់លិខិតបង់ពន្ធ និងអត់លិខិតអនុញ្ញា តឱ្យនាំចូលពីមាត់ច្រក បែបនោះទេ នាំចូលមកក្នុងបានលុះត្រាតែមេគយបើកដៃ ឬមេគយឃុបឃិត ឱ្យលោតឆ័ត្រតែម្តងដើម្បីកុំឱ្យបែកលុយទើបអាចទៅរួច។ ដោយខណៈពេលនេះសមត្ថកិច្ចចម្រះកំពុងស្នេីសុំបង្កេីតគណកម្មការចម្រុះដេីម្បីដុតបំផ្លាញ ចោល។

តើលោក យី ថុល កំពុងត្រូវមហាជនដែលដឹងរឿងនេះ ចាត់ទុកថាលោក(ជាគយតួឯក)ឈានមុខគេ សូម្បីមានការណែនាំពីសម្ដេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហេីយក៏លោកថ្លេីមធំដុះរោមហ៊ានឱ្យទំនិញខូចគុណភាពទាំងនោះចូលទាំងបំពានបានដែរ?។ អ្នកខ្លះលើកឡើងថា លោក យី ថុល ចង់ដើរតួឯកដើម្បីស្ទង់កម្លាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពង្រឹងវប្បធ៌មពុករលួយស្មោកគ្រោក ធ្វើគំរូដល់មន្ត្រីគយក្នុងអាណត្តិទី៧នេះឬយ៉ាងណា?។

ទាក់ទងនឹងការចោទប្រកាន់ខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក យី ថុល បានទេនារសៀលថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤។ ទោះយ៉ាងណាអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

ដោយ ÷ ចំរុង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.