ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ករណីគ្រឿងចក្រកាយដីបឹង ស្រុកបាទី ខេត្តតាកែវ តើលោកអភិបាលស្រុកបានដឹងឬទេ?


ខេត្តតាកែវ ÷ មានក្រុមគ្រឿងចក្រ ១ ក្រុមចូលកាយដីបឹងធម្មជាតិមួយកន្លែងដែលស្ថិតខាងលិចភ្នំតូច ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា÷ មានក្រុមទាហ៊ាន ១ ក្រុម មកពីអង្គភាពសឹករង ខេត្តកំពង់ស្ពឺ កំពុងកាងគ្រឿងចក្រដែលបាន និងកំពុងធ្វើសកម្ម ភាពកាយយកអាចម៍ដីលក់ចែកគ្នាជាប្រព័ន្ធ យ៉ាងរំភើយ។

តើលោក ភួន ឈីម អភិបាល នៃគណអភិបាល ស្រុកបាទី បានជ្រាបករណី គ្រឿងចក្រកាយយកអាចម៍ដីលក់ ក្នុងបឹងខាងលិចភ្នំតូច ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ដែរឬយ៉ាងណា?

ប្រភពបានឱ្យដឹងទៀតថា ក្រុមជនដែលប្រើប្រាស់គ្រឿងចក្រកាយបឹងយកអាចម៍ដីលក់នេះ មិនមានលិខិតបទដ្ឋានគតិយុត្តស្របទៅតាមច្បាប់នៃ ក្រសួងធនធានទឹក និងក្រសួងរ៉ែថាមពលនោះទេ ! ឬមួយ ឃុបឃិតគ្នាជាប្រព័ន្ធ ចែកប្រយោជន៍គ្នាបំពាន លើ សម្បត្តិរដ្ឋ !

ប្រជាពលរដ្ឋសំណូមពរ ដល់មន្ត្រីជំនាញ មន្ទីរ ស្ថាប័ន ក្រសួងពាក់ព័ន្ធជួយចុះពិនិត្យផង ដោយ ឡានដឹកដីទាំងក្រុមនោះនឹងបំផ្លាញផ្លូវខ្ទេចខ្ទីរ ដែលពួកគាត់អាស្រ័យធ្វើដំណើរជារៀងរាល់ថ្ងៃ។

នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការ ងារអង្គភាពអស្កាយញូសិ៍យើងបានស្វះស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធទាក់ទងនឹងការកកាយដីបឹង តែពុំអាចទំនាក់ទំនងបានដោយគ្មានលេខទូរសព្ទ ទោះយ៉ាងណាអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ បឋម

#ប្រភព និងរូបភាព ÷ ប្រជាពលរដ្ឋ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.