ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ល្បីល្បាញ​ខាង​ឃុបឃិត​ឲ្យឈ្មួញដឹកជញ្ជូនឈើប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង


ខេត្តត្បូងឃ្មុំ ៖ ព័ត៍មានពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំបាន​ឲ្យគេហទំព័រ រស្មីក្រុងយើង ដឹងថា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេងដោយ​គ្មាន​ញញើត​អ្វីទាំងអស់។

ប្រភពពីមន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា៖ ​លោក គឹម ឈុនលី ហ៊ាន​ធ្វើ​អ្វីៗ​តាមអំពើចិត្តគឺដោយសារអាងមានលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុករដ្ធបាលព្រៃឈើ និងលោក ហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រមាញ់និងនេសាទ ​ខេត្តត្បូងឃ្មុំ​ជាបង្អែក​ខ្នង​យ៉ាងរឹងមាំហើយជាញឹកញាប់លោក គឹម ឈុនលី តែង​ប្រើប្រាស់​ឈ្មោះ​លោក វេ​ង សាខុន ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​ពេញបន្ទុក​ ​និងជារៀងរាល់យប់មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី ដែល​កំពុង​ល្បីល្បាញ​ក្នុងការឃុបឃិតដើម្បីប្រយាជន៏ផ្ទាល់ខ្លួន មិនញញឹតនិងការប្រព្រឹត្តអំពើពុករលួយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ប្រភព​បន្ថែម​ទៀតថា ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​ឬ​មន្ត្រី​អាវុធហត្ថ ក៏ដូចជា​ឈ្មួញ​ជា​ជន​ស៊ីវិល ជា​ឧកញ៉ា ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។ ប្រសិនបើ​ឈ្មួញ​ណា​ចង់​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​របស់លោក គឹម ឈុនលី គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ព្រោះ​លោក គឹម ឈុនលី អាង​មាន​លោក កែវ អូម៉ាលីស្ស និងលោកហេង វិសិទ្ធ ប្រធានមន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ជាបង្អែកដ៏ក្រាសមិនខ្លាចឥទ្ធិពលពឈ្មួញឈើជាកម្លាំងប្រដាប់អាវុធឡើយ។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈើ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក គឹម ឈុនលី បាន​ចាត់តាំង​មនុស្ស​ជំនិត​របស់ខ្លួន​ដែលមាន​រថយន្ត​សម្រាប់​ប្រដេញ​ចាប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ ប្រសិនបើ​ឈ្មួញ​ទាំងនោះ​មិន​រត់ការ​បង់លុយ​ជាមុន​។

​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក លី ឡេង កាលពីពេល​ថ្មីៗ​នេះ​មិនគួរ​មើលរំលង​តទៅ​ទៀត​ទេ ព្រោះ​លោក គឹម ឈុនលី និង​បក្ខពួក​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាពិសេស​​លោក គឹម ឈុនលី ចាត់ទុក​ឈ្មួញ​ឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។

ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើគេហទំព័រ រស្មីក្រុងយើង មិនអាចសុំការបំភ្លឺបានឡើយពីលោកគឹម ឈុនលីបានឡើយនៅ​ថ្ងៃទី២០ខែធ្នូ​ ឆ្នាំ​២០១៨​បានឡើយដោយទូរសព្ឌ័មិនអាចទំនាក់ទំនងបាន។ ដោយឡែកលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូង​ឃ្មុំធ្លាប់បានប្រាប់អ្នកសារព័ត៌មានយើងកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨លោកមិនបានដឹងរឿងការដឹកជញ្ជូនឈើឡើយ។

គួរបញ្ជាក់ថានៅក្នុងអាណាចក្រខេត្តត្បូងឃ្មុំរាល់យប់ជាប្រភពការឆ្លងកាត់ដឹកជញ្ជូនឈើប្រភេទប្រណិតនិងប្រភេទឈើលេខមួយចូលទឹកដីយួន​តាមច្រកត្រពាំងផ្លុងនិងតាមច្រករបៀងផ្សេងៗទៀត ។

អ្វីដែលជាក់ច្បាស់ករណីនគរបាលខេត្តត្បូងឃ្មុំខេត្តមួយរូបវាយនិងកណ្តាប់ដៃបែកមាត់មេព្រៃកាលវេលាម៉ោង១០និង០៥នាទីយប់ក្នុងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ថ្មីៗកន្លងទៅនេះធ្វើអោយផ្អើលអស់មហាជននិងសង្គមទំនាក់ទំនងហ្វេសប៊ុកនិងប្រពន្ធ័ផ្សព្វផ្សាយពេញផ្ទៃប្រទេសប៉ុន្តែមកដល់ថ្ងៃនេះ
សមត្តកិច្ចមិនទាន់ចាត់ការទៅលើលោកស្នងការរងទិញឈ្មោះ(សុីឈ្មោះខ្មោច) ហ្សុីន ស្រីលាភ នៅឡើយទេករណី​ដឹកឈើក្រញ៉ូងបម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម ប៉ុន្តែដោយគ្មានការត្រូវរ៉ូវគ្នាជាមួយលោកគឹម ឈុនលី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំទើប​មានការបែកធ្លាយ​បែបនេះ​គួរណាស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាគួរធ្វើការត្រួតពិនិត្យលើមន្រ្តីឈ្មោះ គឹម ឈុនលី មានតួនាទី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំនេះផងកុំអោយជិះសេះលែងដៃខ្លាំងពេកដូចជាធំក្លិនមិនមិនសូវល្អទេទានប្រោស ៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.