ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បែងមាន់ជល់អនឡាញយ៉ាងអាណាធិបតេយ្យនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ចង់សាកមើលតើលោក ម៉ម វុធី មេនគរបាលខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពបង្ក្រាបដែរឬទេ?


ល្បែងមាន់ជល់អនឡាញយ៉ាងអាណាធិបតេយ្យនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ចង់សាកមើលតើលោក ម៉ម វុធី មេនគរបាលខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពបង្ក្រាបដែរឬទេ

រាជធានីភ្នំពេញ ÷ យោងតាមផេក NCN News Live បានផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាពិសេស មាន់ជល់តាមទូរទស្សន៍កំពុងតែបង្ហាញខ្លួនយ៉ាងខ្លួនយ៉ាងអាណាធិបតេយ្យនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការចុះផ្សាយនាព្រលប់ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ ២០២៤ នេះទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់ទាំងអស់នោះកំពុងពង្វក់ស្មារតីកូនខ្មែរឱ្យងប់ងល់និងលេងល្បែងស៊ីសង លេងខ្វល់ខ្វាយពីការងាររកស៊ីទទួលទាន គិតតែពីលក់ទ្រព្យសម្បត្តិ ភ្លេចការងារផ្ទះសម្បែងជាដើម…ល្បែងទាំងនោះកំពុងលេងនៅតាមទីតាំងខាងក្រោមដូចជា ÷

១. ស្ថិតនៅផ្លូវលេខ 12B ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

២. ស្ថិតនៅផ្លូវលេខ 123 AK ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៣. ស្ថិតនៅផ្លូវលេខ 36k ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថាល្បែងស៊ីសងអាណាធិបតេយ្យទាំងអស់នេះមានមេរបស់គេបានរត់ការបង់ប្រាក់ប្រចាំខែឲ្យមន្ត្រីគ្រប់ល្ពៅស្អុយមួយចំនួនតូចពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ប្រភពបានបន្ថែមទៀតថាមានថ្ងៃខ្លះឃើញមន្ត្រីចុះទៅឆ្វែលក្រឡឹងម្ដងម្កាលរួចក៏ចេញ ទៅបាត់អស់ទុកឲ្យក្រុមអ្នកលេងល្បែងទាំងអស់នេះលេងយ៉ាងអនាធិបតេយ្យបន្តទៀតដោយមិនគិតអំពីភូមិឃុំមានសុវត្ថិភាពនោះឡើយ។ ហើយវាក៏ជាការប្រាសចាគអំពីសីលធម៌សង្គមរបស់ខ្មែរទៀត ផង។

ប្រជាពលរដ្ឋបានលើកឡើងដោយដាក់ជាចម្ងល់ថា ÷ ហេតុអ្វីបានជាសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដែលមានលោក ម៉ន វុធី ជាមេនគរបាលខណ្ឌពោធិ៍សែនជ័យ មិនចុះបង្ក្រាបទីតាំងដែលបានមើលឃើញដោយភ្នែកស្រស់ៗនេះម្ដងណាឡើយ ឬមួយលោកចាំទទួលរបាយការណ៍ល្អៗពីការភូតភរកុហកពីមន្ត្រីគ្រប់ល្ពៅស្អុយរបស់លោកទៅវិញ?។

ខណៈនៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ អង្គភាពយើងស្វះស្វែងរកការបំភ្លឺពីលោក ម៉ន វុធី តាមរយៈលេខទូរសព្ទខលចូលច្រើនដងតែពុំមានអ្នកទទួល ទោះបីយ៉ាងណាអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានស្នើសុំដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិនអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងបង្ក្រាបបទល្មើសល្បែងទាំងអស់នោះឲ្យខានតែបានកុំឲ្យពួកមេល្បែងទាំងនោះធំជាងសមត្ថកិច្ចម្ដងណាឡើយ។

#រូបភាព NCN News Live


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.