ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នកស្រី តូ ស៊ីម និងអ្នកស្រី សុខ ស៊ីណា ស្នើសុំដល់លោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ មេត្តាជួយណែនាំដល់អធិការរងព្រហ្មទណ្ឌប្រគល់ម៉ូតូដែលបានឃាត់ទុកកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣!


រាជធានីភ្នំពេញ ÷ អ្នកស្រី តូ ស៊ីម និងអ្នកស្រី សុខ ស៊ីណា រស់នៅភូមិខ្មែរលើ សង្កាត់គោក រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គោរពស្នើ សុំដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការនគរបាលខណ្ឌព្រែកព្នៅ មេត្តាពិនិត្យមើលលើការបំពេញការងាររបស់លោកអធិការរងព្រហ្មទណ្ឌនិងសូមប្រគល់ម៉ូតូ២គ្រឿងដែលគ្មានបទល្មើសមកអ្នកស្រីទាំងពីរនាក់វិញ។

អ្នកស្រី តូ ស៊ីម បានប្រាប់ឱ្យដឹងថាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនក្មេងទំនើង១០នាក់ជា មួយ នឹងម៉ូតូ៣គ្រឿង (Yamag MxKing ២គ្រឿង និង Dream 100 ១គ្រឿង) រួមទាំងទូរស័ព្ទមួយ ចំនួនផងដែរ ដែលមានកូនរបស់អ្នកស្រីម្នាក់ផងដែរ។ ក្រោយការឃាត់ខ្លួនក្មេងទាំងនោះបានរយៈពេលមួយយប់រហូតដល់វេលា យប់ម៉ោង១០:៣០នាទីនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌព្រែកព្នៅដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកម៉ូតូចំនួន៣ គ្រឿងត្រូវបានរក្សាទុកដោយប្រាប់អ្នកស្រីថា ÷ ចាំពិធីបុណ្យអុំទូករួចសូមម្ចាស់មកដោះស្រាយ ។

អ្នកស្រីបានបន្ថែមទៀតថាក្រោយពីពិធីបុណ្យអុំទុកហើយអ្នកស្រីបានទៅសុំម៉ូតូពីលោកអធិការ រងព្រហ្មទណ្ឌនោះម្តងទៀត តែលោកអធិការរងនោះបានប្រាប់ថាចាំសុំគោលការណ៍ពីមេសិន។ ក្រោយមកអ្នកស្រីបានទាក់ទងទៅលោកអធិការ លោកបានប្រាប់ថាឲ្យយកឯកសារទៅជួបខាងជំនាញដដែរ។

អ្នកស្រីបន្តថានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ អ្នកស្រីបានយកកាតគ្រីម៉ូតូទៅជួបលោកអធិការរងនោះម្ដងទៀត តែលោកអធិការរងនោះសួរថា តើមានទឹកចិត្តមនោសញ្ចេតនាប៉ុន្មានជូនមេ? ដោយខាងម៉ូតូអាសង់គេបានជួយ១០០ដុល្លារហើយ អ្នកស្រីទាំងពីរនាក់បានជម្រាបលោកអធិការរងនោះថាពួកយើងខ្ញុំមិនមានប្រាក់ទេ ដោយមានត្រឹមតែ៥០ ដុល្លារប៉ុណ្ណោះ។ ពេលនោះលោកអធិការរងបានប្រាប់ថាទុកកាតគ្រី និងលេខទូរសព្ទនៅទីនេះសិនទៅចាំរៀបចំឯកសារស្នើសុំមេសិន នៅពេលបាននិងទូរសព្ទ ហៅមកយក។

អ្នកស្រី តូ ស៊ីម បានឲ្យដឹងនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ថា រហូតដល់ថ្ងៃនេះជិតមួយខែហើយដែលម៉ូតូរបស់អ្នកស្រីទាំងពីរគ្រឿងមិនទាន់បានយកចេញពីអធិការនៃអធិការនគរបាលខណ្ឌព្រែកព្នៅនៅឡើយ ហើយអ្នកស្រីសួរថា តើម៉ូតូរបស់ខ្ញុំមានកំហុសអ្វី? បើមនុស្សទាំងអស់នោះបានដោះលែងរួចអស់ហើយ។។

សូមជម្រាបថាអង្គភាពយើងខ្ញុំធ្លាប់បានទំនាក់ទំនងទៅលោក សុខ ហេង អធិការនៃអធិការនគរបាលខណ្ឌព្រៃព្នៅ តាមលេខ 012 207 788 ករណីរឿងម៉ូតូនោះដែរ តែលោកបានបញ្ជាក់ថាសូមឲ្យយកឯកសារទៅជួបខាងជំនាញដើម្បីដោះស្រាយ។

ទាក់ទងអ្នកស្រី តូ ស៊ីម ម្ចាស់ម៉ូតូ ទូរស័ព្ទលេខ
071 873 2 283។

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.