ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្ត​ឧត្តរ​មានជ័យ​៖ ​មន្ត្រី​កាំ​កុង​ត្រូល​​រក​​ឃើញ​​កាហ្វេក​ញ្ចប់​តូច ​និង​ត្រី​ខ​កំប៉ុង​ខូច​គុណ​ភាព ​ដាក់លក់​ក្នុង​ផ្សារ​ថ្មី​ស្រុក​អន្លង់​វែង


ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ​​ ​សហការជា​មួយ​មន្ទីរពាណិជ្ជកម្ម​ ខេត្តសមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន បានបន្តការចុះត្រួត​ពិនិត្យមើល លើផលិតផ​ល​ និងចំណី​អាហារដែលបានតាំងលក់នៅក្នុងផ្សារថ្មី​អន្លង់វែង​ នៅស្រុកអន្លង់វែង​ ខេត្តឧត្តរ​មានជ័យ ដើម្បីពង្រឹងបាននូវគុណភាពចំណីអាហារ ដែលបរិភោគប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋនោះ ​។

នៅក្នុងឱកាសនោះ​ មន្ត្រីសាខាកាំកុងត្រូល​ខេត្ត បានពិនិត្យឃើញមាន​កាហ្វេចំនួន៥០សឹបកញ្ចប់តូច​ និងត្រីខចំនួន១​៣កំប៉ុង ដែលហួសកាល​បរិច្ឆេទប្រើប្រាស់ និង​បានសុំដកហូតទុកកម្ទេចចោលនៅ​ពេលក្រោយ។

មន្រ្តីជំនាញសូមឲ្យ​ បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយ​មន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការនាំ​ចូលផលិតផលខូចគុណភាព ឬក្លែក្លាយ ដែលបង្កដល់ផល​ប៉ះពាល់ ដល់សុខខុមារភាពបងប្អូន។

ជាមួយគ្នានោះផងដែរ មន្ត្រីកាំកុង​ត្រូលខេត្ត ក៏បានធ្វើការអប់រំណែនាំបន្ថែម ឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជា​ធំ​ និងជា​ចាំបាច់បំផុត​ ។  សមត្ថកិច្ច​ អាជ្ញាធមូលដ្ឋាន​ រួមនិងបងប្អូនប្រជាពលរដ្ឋ​ បានសម្តែងនូវក្តីសម្បាយរីករាយផងដែរ​ ដែលបានមន្ត្រីជំនាញ ចុះមក​ពិនិត្យរកមើលទំនិញខូចគុណភាពដោយផ្ទាល់ ដើម្បីគិតគូ​ទៅលើសុខភាពប្រជាពលរដ្ឋយើង៕​

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.