ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្តសកម្មភាពចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក្នុងខេត្តសៀមរាប!


ខេត្តសៀមរាប ÷ ក្នុងពេលថ្មីៗនេះក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដែលដឹកនាំដោយលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដេីម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រេីប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្នបានខ្ពស់ក្នុងគោល បំណងរួមចំណែកក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យ ស្ថិតមកនៅកម្រិត ទាប ក្នុងឱកាសពេលបុណ្យឆ្លងឆ្នាំសកល ២០២៣.២០២៤ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។

ក្នុងសកម្មភាពនៃការផ្សព្វផ្សាយនោះ ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និង មន្ត្រីនគរបាលចរាចរណ៍ បានធ្វើការដាក់នូវជាសំណួរ ចម្លើយ ជូនដល់បងប្អូនអ្នកបញ្ជាយាន្តជំនិះគ្រប់ប្រភេទ ដើមី្បធ្វើការស្វែងយល់អំពី ច្បាប់ ស្លាក គំនូសចរាចរណ៍ ដែលមាននៅតាមបណ្តាផ្លូវកំពុងធ្វើចរាចរណ៍ ។ ក្នុងនោះដែរមន្ត្រីជំនាញចរាចរណ៍ និង នគរបាលចរាចរណ៍ ក៏បានធ្វើការពន្យល់ និងធ្វើការអប់រំណែនាំ ចំពោះបងប្អូនដែលមិនបានប្រើប្រាស់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូគ្រប់ប្រភេទ និង មិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលបើកបញ្ជារថយន្ត និងមានសារធាតុស្រវឹងនៅក្នុងពេលបើកបរ ដែលបង្កនូវហានិ ភ័យដល់អ្នកដទៃ ដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ព្រម ទាំងប៉ះពាល់ខូច ខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងអ្នកដទៃ ឬក៏បាត់ បង់ជីវិត និងពិការអស់មួយជីវិតផងដែរ ។

ក្នុងក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការចែកចាយនូវ -សៀវភៅច្បាប់ចរាចរណ៍ ៣៦០ ក្បាល , សៀវភៅអ្នកបើកបរម៉ូតូ ៤៦០ក្បាល , ខិតបណ្ណជំនួយស្មារតី ៥០០សន្លឹក , ស្ទីឃ័រចំណាំងផ្លាត ៥០សន្លឹក (ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ )បាន ១០ផ្ទាំង ។ ក្នុងនោះដែរក្រុមការងារបានធ្វើការបិទនូវចំណាំងផ្លាត ទៅលើរ៉ឹម៉ក់ ម៉ូតូ រ៉ឺម៉ក់គោយន្ត , passApp និងរថយន្តមួយចំនួនទៀតផងដែរ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.