ខេត្តកំពង់ធំ ÷ ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង ប្រហាក់ប្រហែលជាង១០គីឡូម៉ែត្ររងការខូចខាតយ៉ាងដំណំ ពិបាកក្នុងបេីកបរ ជង្ហុកធំៗ ប្រជាពល រដ្ឋ មានការរអ៊ូរទាំជាខ្លាំង ដោយប្រជាពលរដ្ឋខ្លះមានការលេីកឡេីងថា ផ្លូវក្រាលគ្រួសក្រហម ដែលមានព្រំប្រទល់ចាប់ពីស្ពានអូរសាលា ភូមិកំណប់ ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងការខូចខាតពិបាកក្នុងការបេីកបរ ដឹកទំនិញទៅមក សូម្បីតែ បេីកបររថយន្តទទេរក៏ពិបាកដែរ ប្រជាពលរដ្ឋបន្តទៀតថា បេីខែធ្លាក់ភ្លៀងវិញរឹតតែពិបាកខ្លាំង។
ប្រជាពលរដ្ឋរស់នៅភូមិកំណប់ ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ សូមសុំណុំពរទៅថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត លោកអភិបាល ស្រុក លោកមេឃុំ និងជំនាញពាក់ព័ន្ធសូមមេត្តា ជួយជួសជុលផ្លូវ១ខ្សែខាងឡេីងវិញផង ។
បេីតាមការបញ្ចាក់ប្រាប់ពី លោក ស្វាយ ថន មេឃុំគគីរធំប្រាប់អង្គភាពសារព័ត៌មានយេីងខ្ញុំឱ្យដឹងថាកញ្ចប់ថវិការធ្វេីផ្លូវ នៅចុងឆ្នាំ២០២៣ និងធ្វេីផ្លូវបានជាង៤គីឡូម៉ែត្រថែមទៀត ហេីយផ្លូវរងការខូចខាតនៅសល់តែជាង៥គីឡូម៉្រែតជាងតែប៉ុណ្ណោះ តែទោះជាយ៉ាងណាលោកនិងស្នេីទៅក្រសួងដេីម្បីធ្វេីផ្លូវបន្ថែមទៀតនៅចុងឆ្នាំ២០២៤។
ដោយ ÷ ប៉ា ទិត្យ