ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចាប់​មិន​ចេញ​អស់ ៖ ជំនាញ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញឿន​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បញ្ជូន​ជន​សង្ស័យ​១០​នាក់​ ទៅ​តុលា​ការ​


រាជធានីភ្នំពេញ ៖  ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជា​ការ​អាវុធហត្ថរាជធានីភ្នំពេញ កំលាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យប្រុសស្រី១០នាក់ ទៅតុលា​ការ​ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងវត្ថុតាងក្រាមពណ៌សថ្លា ២៨កញ្ចប់(ប្រភេទម៉ាទឹកកក)នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨   ។

ជនសង្ស័យទាំង ១០នាក់នេះរួមមាន៖

១.ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ ៣៦ឆ្នាំ ,២.ឈ្មោះ ម៉ៅ រាសី ភេទប្រុស អាយុ ៤២ឆ្នាំ ,៣. ឈ្មោះ អ៊ែល រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ ,៤. ឈ្មោះ ចន ប៊ុនធឿន ភេទប្រុស អាយុ ២៨ឆ្នាំ ៥. ឈ្មោះ សុន សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ,៦. ឈ្មោះ នួន កក្កដា ភេទប្រុស អាយុ ៣៨ឆ្នាំ ,៧. ឈ្មោះ ស៊ុន រឹទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ,៨. ឈ្មោះ គង់ សុវណ្ណធរ៉ា ភេទស្រី អាយុ ២៧ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩:៤០នាទី ចំណុច សំណង់មិនរៀបរយ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៩. ឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ និងទី១០. ឈ្មោះ វ៉ាន់ ស្រីរត្ន័ ភេទស្រី អាយុ ២១ឆ្នាំ ឃាត់ខ្លួនបានកាលពីចន្លោះវេលាម៉ោង០៩:១៥នាទី និងម៉ោង០៩:៤៥នាទី ចំណុច បន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ និង ផ្ទះគ្មានលេខ ផ្លូវ៧៧ ក្រុម៥ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង១០មកសួរចម្លើយ ក្រោមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ ពួកគេទាំង១០នាក់  បានសារភាពថា គឺពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនប្រាកដមែន ហើយគ្រឿងទាំងអស់ក៏ជា​របស់​ពួកគេដែរ ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.