ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បច្ច័យជាង១៣០លានរៀលទទួលបានពីអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយឯកឧត្តម សៀង ណាំ ត្រូវបានគណៈកម្មការវត្តទុកសម្រាប់ជួសជុលដំបូលព្រះវិហារ


ខេត្តសៀមរាប ÷ នៅថ្ងៃទី១៥និង១៦ ខែវិច្ឆិកាឆ្នាំ២០២៣ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមញាតិ បានផ្តួចផ្តើម និងមូលមតិគ្នាជាឯកច្ឆ័ន្ទ រៀបចំអង្គកឋិនសាមគ្គីដង្ហែទៅកាន់វត្តអារញ្ញហេមវ័ន្ត ហៅវត្តព្រៃធំ ស្ថិតក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃដែល គង់ចាំវស្សាអស់រយៈពេលបីខែកន្លងមកទុកប្រើប្រាស់ ជាប្រយោជន៏ ក្នុងវិស័យព្រះពុទ្ធសាសនារបស់វត្ត និងជាពិសេសដើម្បីយកថវិកាដែលទទួលបានពីអង្គកឋិនទុកសម្រាប់ជួស ជុលដំបូលព្រះវិហារ។

កឋិនទាននេះទទួលបានថវិកាសរុបចំនួន១៣៨ លាន រៀល រួមជាមួយនឹងសម្ភារជាបរិវារកឋិនជា ច្រើនទៀតផងដែរ។ បើតាមគណៈកម្មការវត្ត ថាថវិកាទាំងនេះនឹងទុកយកទៅប្រើប្រាស់សម្រាប់ការជួសជុលកែលំអដំបូលព្រះវិហារដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម ។

តំណាងប្រជាពុទ្ធបរិស័ទ និងក្នុងនាមជាសាសនូប ត្ថម្ភលើវិស័យព្រះពុទ្ឋសាសនា ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ បានកោតសរសើរ ថ្លែងអំណរគុណនិងជូនពរចំពោះម្ចាស់ទានទាំងអស់ដែលបានរួម ចំណែកបរិច្ចាកទាំងថវិកា និងពេលវេលាចូលរួមដង្ហែរអង្គកឋិនមកកាន់ទីនេះ និងបានអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាពុទ្ធបរិ ស័ទទាំងអស់ បន្តជួយឧបត្ថម្ភកសាងកែលំអហេដ្ឋារចនាសម្ព័ន្ឋវត្តនេះទុកសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា និងដើម្បីរួមគ្នាលើកស្ទួយវិស័យព្រះពុទ្ឋសាសនាឱ្យកាន់ តែរីកចម្រើន និងឋិតថេរយូរអង្វែងហើយការរួមសាមគ្គីគ្នារៀបចំជាអង្គកឋិននេះឡើង ក៏ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍ វិស័យពុទ្ឋចក្រ ដែលវិស័យនេះតែងតែដើរទន្ទឹមគ្នាជាមួយវិស័យអាណាចក្រមិនអាចខ្វះមួយណាបានឡើយ ដើម្បីចូលរួមជួយស្តារ និងអភិវឌ្ឍន៏សង្គម ជាតិឱ្យបានរីកចំរើនទៅមុខទៀត។

ឯកឧត្តមមានប្រសាសន៍ថា៖វិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ហេតុនេះបងប្អូនប្រជា ពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទី និងសារៈសំខាន់នៃសន្តិភាព និងត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្សហើយការរីកចម្រើនទាំងអម្បាលមាណនេះ ក៏ផ្តើមចេញពីកម្លាំងនៃសទ្ឋា មហាសាមគ្គីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។

បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀតគឺ៖ប្លែកដោយកាលមានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយអានិសង្ស អ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។ គឺជាបុណ្យ ប្លែកដោយអំពើ គឺធ្វើតាមព្រះវិន័យដែលព្រះពុទ្ឋបរមគ្រូទ្រង់បានបញ្ញតិទុកមក។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ក្រៅពីនោះជាបរិវាររបស់កឋិន។ កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.