ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្តកែប ប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធ ពលខេមរភូមិន្ទឆ្នាំ២០២៣


ខេត្តកែប ÷ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋខេត្តកែប បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ២០២៣ (៩ វិច្ឆិកា ១៩៥៣) ដែលស្មារតី ៩ វិច្ឆិកានេះ បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរគ្រប់ រូប នូវស្នាព្រះហស្តរបស់ព្រះអង្គដល់សង្គមខ្មែរ រួមទាំងវិស័យពុទ្ធចក្រនិងអាណាចក្រប្រកបដោយព្រះរាជបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។

មិទ្ទិញរំលឹកខួបលើកទី៧០ ៩ វិច្ឆិកា ២០២៣ នាពេលនេះ ប្រារព្ធធ្វើនៅលើទីតាំង វិមានឯករាជ្យ ខេត្តកែប នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។

ពិធីបានចាប់ផ្តើមដោយឯកឧត្តម-លោកជំទាវថ្នាក់ ដឹកនាំ អញ្ជើញឡើងដាក់កូរ៉ោនផ្កា និងបាច់ផ្កា និង អុចគុបភ្លើងជ័យ ព្រមទាំងអង្គពិធីទាំងមូលបានលំឱនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយឧបការៈដទៃឡើយ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អានសុន្ទរកថា ខ្លឹមសារនៃទិវាបុណ្យឯករាជជាតិ យ៉ាងដូច្នេះថា៖ ថ្ងៃនេះ៩ វិច្ឆិកា ២០២៣ ជាទិវារំលឹកខួបលើកទី៧០ហើយ ដែលប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណា និគមនិយមបារាំង នាឆ្នាំ១៩៥៣ ។

ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខេត្តកែប សូមដឹងគុណូបការៈយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជនយុទ្ធនារីស្នេហាជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍។ ជាពិសេសកូនចៅសូមគោរពដឹងគុណ ដ៍ថ្លៃថ្លាគ្មានអ្វីប្រៀបបាននិងឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះករុណាព្រះមហាវិរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងសន្តិភាព សេចក្តីថ្លៃថ្នូរ ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវ សមិទ្ធផលយ៉ាងច្រើនឥតគណនា សម្រាប់កូនចៅព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជា សា្នព្រះហស្ថព្រះអង្គ កូនចៅ ចៅទួតរបស់ព្រះអង្គ ពុំអាចបំភ្លេចបានឡើយ កូនចៅ ចៅទួតទាំងអស់ នឹងដង្ហែរតាមព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ ព្រះបរមរតនកោដ្ឋជារៀងដរាបតទៅ។

ឯកឧត្តមអភិបាលខេត្តបន្តថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ បានភ្ជាប់ជាមួយការអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៏អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង និងបានបំពេញភារកិច្ចដ៏ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជា ជារៀងរហូតតទៅ។

បន្ទាប់មកគណៈអធិបតី និងអង្គពិធីបានបង្ហោះប៉េងប៉ោង ជាសក្ខីភាព បង្ហាញនូវភាពសុខក្សេម ក្សាន្ត សម្បូរសប្បាយដល់ប្រជារាស្រ្តខ្មែរតរៀងទៅ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.