ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀម រាបបានបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ!


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្តក្រោមកិច្ចដឹកនាប្រជុំដោយលោក ពិន ប្រាកដ អភិបាល រងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺ អេដស៍ខេត្តសៀមរាប ។

មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្ត នាពេលនេះគឺមានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អក្នុងការឆ្លើយតបនិងមេរោគអេដស៍ជំងឺអេដស៍ និងពង្រឹងសកម្មភាព បទអន្តរាគមន៍ និងការចូលរួមជាពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ នៅក្នុងខេត្តសៀមរាបប្រកបដោយប្រសិទ្ធភាព និងពិនិត្យលើសកម្មភាពបទអន្តរាគមន៍បន្ថែមដើម្បីអនុវត្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តសៀម រាប និងឈានសម្រេចគោលដៅ៩៥.៩៥.៩៥ ព្រមទាំងសម្របសម្រួលដោះស្រាយនូវឧបសគ្គ និងបញ្ហាផ្សេងៗអំពីសកម្មភាព បទអន្តរាគមន៍ការឆ្លើយ តបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តសៀមរាបផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរក៏បានធ្វើការពិភាក្សាអំពី៖ កិច្ចសហការ និងចូលរួមជាពហុវិស័យឆ្លើយតបជំងឺអេដស៍ និងការអនុវត្តទីក្រុងពន្លឿនឆ្លើយតបមេរោគអេដស៍ខេត្ត គឺមានដូចជា ១. ការរៀបចំ និងធ្វើបច្ចុប្បន្នភាពគណៈកម្មការអេដស៍ក្រុង-ស្រុក ឃុំ-សង្កាត់ ២. ការរៀបចំនិងដាក់បញ្ចូលសកម្មភាព អេដស៍ក្នុងផែនការវិនិយោគឃុំ-សង្កាត់ និងទី៣.ការប្រើប្រាស់ថវិកាអនុវត្តសកម្មភាព ឃុំ-សង្កាត់ ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀម រាបបានបញ្ជាក់ថា ៖ ក្នុងខេត្តសៀមរាប គឺមាន ឃុំ-សង្កាត់ចំនួន១០០ ហើយក្នុងនោះឃុំ-សង្កាត់ដែលបានដាក់បញ្ចូលផែនការអេដស៍ឆ្នាំ២០២៣ នៅតាមក្រុង-ស្រុក ក្នុងខេត្តសៀមរាបគឺមានចំនួនតែ៣៦ឃុំ-សង្កាត់តែប៉ុណ្ណោះ ហើយក្នុងនោះដែរនៅក្នុងក្រុងសៀមរាបគឺបានអនុវត្តគ្រប់សង្កាត់ទាំង១២ ហើយនៅក្រុងសៀមរាបមានអ្នកជំងឺអេដស៍ (តាមប្រភពពី Data Based ART site ) ចំនួន២,៣៥៦នាក់ (ស្រ្តីមានចំនួន១,០៧៥នាក់ ) ចំពោះអ្នកជំងឺអេដស៍ដែលមាននៅក្នុងខេត្តសៀម រាបទាំងអស់សរុបមានចំនួន៤,៩០៩ នាក់ (ស្ត្រី២,៣១៣នាក់) ក្នុងនោះអ្នកជម្ងឺអេដស៍ក្រៅខេត្តមានចំនួន៤២៣ (ស្រ្តី២១០នាក់) ។ ក្នុងនោះដែរលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានសន្និដ្ឋានថា រក្សាបាននូវសមិទ្ធិផលនៃគោលដៅព្យាបាល ៩០-៩០-៩០ (មាន៧៣% មេរោគត្រូវបានបង្រ្កាប) ស្ទើរតែគ្រប់អ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពខ្លួន បានទទួលការព្យាបាល ។ មានការធ្លាក់ចុះនៃការឆ្លងថ្មីគឺស្ថិតក្នុងចំណោមស្ត្រី តែមានការកើនឡើងការឆ្លងថ្មីក្នុងចំណោមក្រុមបុរសអាយុ១៥ ឆ្នាំ នឹងលើស ១៥ ឆ្នាំ សមាមាត្រនៃការឆ្លងថ្មី ខ្ពស់ ក្នុងចំណោមយុវវ័យ (អាយុ ១៥ -២៤ឆ្នាំ) ដូចនេះយុវវ័យ គឺត្រូវការទទួលបានចំណេះដឹងពីការបង្ការ ការធ្វើតស្ត គឺមានសារៈសំខាន់ណាស់ ក្នុងការឈានទៅការកាត់បន្ថយការឆ្លងថ្មី ហើយមានការកាត់បន្ថយការចំលងរោគពីម្ដាយទៅកូនមិនទាន់សម្រេចបានតាមទិសដៅនៅឡើយទេ ។ ចំពោះបញ្ហាប្រឈមអត្រាឆ្លងថ្មីនៃមេរោគអេដស៍ នៅតែមានកម្រិតខ្ពស់ ក្នុង ចំណោមក្រុមប្រឈមមុខគឺ អត្រានៃអ្នកដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ទើបតែសម្រេចបាន (៨៦%) . ការលេចឡើងនូវឥរិយាបទប្រឈមថ្មីៗ ដូចជាការប្រើប្រាស់គ្រឿងញៀននៅពេលរួមភេទ (Chemsex) ដោយមិនបានបង្ការការឆ្លងមេរោគអេដស៍។ អត្រាបោះបង់សេវា និងអត្រាស្លាប់ក្នុងចំណោមអ្នកជំងឺទទួលសេវា ART នៅមានកម្រិតខ្ពស់. អត្រាគ្រប់ដណ្តប់ធ្វើតេស្ត Viral Load នៅមានកម្រិតទាបនៅតាមសេវា ART ដាច់ស្រយ៉ាលមួយចំនួន.សេវាបង្ការ និង ព្យាបាលជំងឺ អេដស៍ ដែលផ្តល់ដោយសេវាសាធារណៈ ពុំទាន់មានភាពទាក់ ទាញសម្រាប់ក្រុមប្រឈមមុខឱ្យមកប្រើប្រាស់សេវាផងដែរ ។

មានប្រសាសន៍បិទកិច្ចប្រជុំនាពេលនោះផងដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាគណៈ កម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបក៏បានមានប្រសាសន៍ណែនាំដល់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមដោះស្រាយឧបសគ្គ និងបញ្ហាផ្សេងៗ អំពីសកម្មភាពការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើក្រុមការងារគោលដៅដែលប្រឈមមុខខ្ពស់ ។

លោក ពិន ប្រាកដ ក៏បានបន្តថា រដ្ឋបាល ក្រុង- ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពគណៈកម្មការអេដស៍មកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត.រដ្ឋបាលក្រុង-ស្រុកត្រូវផ្តល់របាយការណ៍ អនុវត្តសកម្មភាពប្រចាំត្រីមាស ឬឆ្នាំឱ្យបានទៀងទាត់ .រដ្ឋបាល ក្រុង-ស្រុក ឃុំ- សង្កាត់ បន្តការផ្សព្វផ្សាយអំពីមេរោគអេដស៍ឱ្យបានកាន់តែទូលំទូលាយពិសេស កម្មវិធីធំៗដូចជា ពិធីបុណ្យអុំទូក និង ឆ្លងឆ្នាំសកលខាងមុខនេះ។ លោក ពិន ប្រាកដ ក៏បានមានប្រសាស ន៍ណែនាំបន្ថែមទៀតថាចំពោះរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ណាដែលមិនទាន់បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺត្រូវធ្វើឱ្យបានមុនបំណាច់ឆ្នាំនេះគឺដើម្បីឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ពិនិត្យគ្រប់បណ្តាក្រុងស្រុកភ្ជាប់សេចក្តីសម្រេចគណៈ កម្មាធិការអេដស៍តាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ដើម្បីរាយការណ៍ ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពិនិត្យផងដែរ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.