ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹក​ឈើ​លោក​ស្នង​រង ស្រ៊ី លាភ


ខេត្ត​ត្បូងឃ្មុំ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​មួយរូប​រង​នូវ​កណ្តាប់ដៃ​មន្ត្រី​នគរបាល​ខេត្ត​បណ្តាលអោយ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ខណៈ​ចុះ​បំពេញការងារ ក៏​ពើប​ប្រទះឃើញ​ឡាន​ដឹក​ឈើ ហើយ​សូម​គោលការណ៍​ពី​មេ​បង្ក្រាប​ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​ជា​បទល្មើស​ជាក់ស្តែង​ដេញចាប់ ក៏​ចំ​ឡាន​ឈើ​របស់​លោក ស្រ៊ី លាភ ស្នងការរង នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​កើត​ជា​ហឹង្សា ដោយសារ​មន្ត្រីនគរបាល ត្រូវ​ជា​កូនចៅ​លោក ស្រ៊ី លាភ ស្នងការរង បាន​ប្រើប្រាស់​កាំភ្លើង​គម្រាម​រក​បាញ់​តែ​ខាង​មេព្រៃ​មិន​ព្រម​បញ្ឈប់​សកម្មភាព ក៏​ឈាន​ដល់​ការប្រើ​ហឹង្សា​វាយ​មេព្រៃ​មួយដៃ​ចំ​កញ្ចប់មាត់​បែក​ឈាម​តែម្តង​។​

​ករណី​នេះ​ផ្អើល​អស់​មហាជន​ធ្វើដំណើរ​តាម​ផ្លូវ និង​អាជ្ញាធរ សមត្ថកិច្ច ឈានដល់​មាន​ការចុះ​មក​ជួយ​អន្តរាគមន៍​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រមាណ​ជិត​១០​នាក់ មក​បង្ក្រាប​បទល្មើស​ដឹក​ឈើ​នេះ តាម​ការស្នើសុំ​សហការ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ ដើម្បី​អូស​ស្ទួច​ឡាន​ដឹក​បទល្មើស​ឈើ​ប្រគល់​អោយ​ខាង​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​តាម​នីតិវិធី ។​

​ករណី​ស្នងការរង​ខេត្ត​ត្បូងឃ្មុំ ២​ថ្ងៃនេះ​មាន​ចំនួន​២​រូប​ហើយ បាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស ក្នុងនាម​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៍​បង្ក្រាប​បទល្មើ​ស បែរជា​រក​សុ​ី​បទល្មើ​សសូម​ឧត្តមសេនីយ៍ទោ បែន រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​មេត្តា​ចា​តើ​ការណ៏​ចំពោះ​ទង្វើ​មិន​គប្បី​នៃ​ស្នងការរង​ខាងលើនេះ​។

​មន្ត្រីនគរបាល​បាន​រាយការណ៍​មក​ថា​៖ លោក​ស្នងការរង ស្រ៊ី លាភ រក​សុីដឹ​ក​បទល្មើស​ឈើ និង​បញ្ជា​អោយ​កូនចៅ​ប្រើ​ហឹង្សា​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។ ហើយ​លោក​ផ្កាយ​២​បន្តថា​៖ ពិសេស​ត្រូវ​រាយ​ការ​ទៅ​ព្រះរាជអាជ្ញា​ពី​ការចាប់​ឃាត់​រថយន្ត​នេះ​ជា​បណ្តោះអាសន្ន និង​ធ្វើ​អោយបាន​ឆាប់​បំផុត​។ ដូចនេះ​ត្រូវ​ប្រាប់​ម្ចាស់​អោយ​រៀបចំ​ឯកសារ​ដាក់អោយ​ខ្ញុំ​ពិនិត្យ បើ​មិន​ដូច្នេះ​ទេ សប្តាហ៏​ក្រោយ​ទើប​ដោះស្រាយ​។​
​លោក​បន្ថែមថា​៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨  ប្រគល់​រថយន្ត​នេះ​ទៅអោយ​កង​អន្តរា​គម​ន៏​យក​ទៅ​គ្រប់គ្រង​នៅ​ម៉ៃសាក់​។​

​ចំពោះ​ករណី លោក ស្រ៊ី លាភ ស្នងការរង នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រើ​កូនចៅ​វ៉ៃ​មេព្រៃ​បែក​កញ្ចប់មាត់ ដើម្បី​ការពារ​ខ្លួន​ដឹក​បទល្មើស​យ៉ាង​ព្រហើន​បែប​នេះ​ចាំមើល​ឯកឧត្តម​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក​បែន រត្ន័ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ចាត់វិធានការ​បែប​ណា​ចំពោះ​លោក​ស្រ៊ី លាភ ស្នងការរង​ល្បី​ខាង​រក​សុ​ី​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ​?

​ពាក់​ពន្ធ័​និង​មន្ត្រីនគរបា​ល​កាង​ឈើ​និង​វ៉ៃ​បែក​កញ្ចប់មាត់​សមត្តកិច្ច​មេព្រៃ​នេះ​លោក​ហេង ពិសិដ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បាន​អោយ​សារព័ត៌មាន​ដឹង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​តាម​ទូរស័ព្ទ​ថា​អត់​ទាន់​បាន​ដឹង​រឿង​នេះ​ចាំ​សួរ​មន្ត្រី​សិន​។​

​ពាក់​ពន្ធ័​និង​ករណី​កូន​ចៅលោក ស្រ៊ី លាភ ស្នងការរង​ខេត្ត​រក​សុីដឹ​ក​ឈើ​និង​អោយ​កូនចៅ​វ៉ៃ​មេព្រៃ​បែក​មាត់​នេះ​គេហទំព័រ រស្មី​ក្រុ​យើង មិនអាច​សុំ​ការបកស្រាយ​បានឡើយ​ពី​លោក ស្រ៊ី​លាភ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​៕

​ដោយ​៖ សិរី​បុត្រ​

 


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.