ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បន្តដាំកូនកោងកាង៦ពាន់ដើមបន្ថែមទៀតនៅតាមបណ្តោយមាត់សមុទ្រខេត្តកែប 


ខេត្តកែប÷ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថាន ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរៀបចំយុទ្ធនាការដាំកូនកោងកាងចំនួន៦,០០០ដើម នៅតាមបណ្តោយមាត់សមុទ្រ នៃសហគមន៍អេកូទេសចរណ៍ភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប។

លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា មន្ទីរបានរៀបចំពិធីនេះបាន៣លើកមកហើយ ក្នុងឆ្នាំ២០២២ ដែលមានកូនកោងកាងសរុបដែលបានដាំចំនួន១២,០០០ដើម នៅសហគមន៍នេសាទភូមិថ្មីនេះ។ ដោយឡែកក្នុងឆ្នាំ២០២៣ នេះ មន្ទីរបរិស្ថានបានផ្ដល់កូនឈើប្រណិត ដល់សាលារៀន វត្តអារ៉ាម មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងសហគមន៍ចំនួន១,៥០០ដើម និងសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូបានដាំកូនឈើប្រណិត និងឈើហូបផ្លែចំនួន ៥៥០ដើម នៅទីលានទុកដាក់សំរាម និងកំពុងបន្តរៀបចំថ្នាលបណ្តុះកូនឈើបន្ថែមទៀត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៣ អង្គពិធីយើងទាំងមូលបានដាំកូនកោងកាងចំនួន ៦,០០០ដើម បន្ថែមទៀតនៅសហគមន៍នេសាទភូមិថ្មី។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូបយកនូវឧស្ម័ន កាបូនិច និងជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆាសមុទ្របន្តពូជ។ ការបាត់បង់នូវធនធានទាំង នេះនឹងនាំមកនូវការ បាត់បង់ទីជម្រកសត្វពង ប្រភពអាហារសមុទ្រ ដែលធ្វើឱ្យថយចុះទិន្នផលនេសាទ និងរុក្ខជាតិ សមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលរបស់មនុស្ស និងសេដ្ឋកិច្ចជាតិ។

យ៉ាងណាឯកឧត្តម ជំរុញឱ្យមន្ទីរបរិស្ថានបន្តកៀរគរ រកដៃគូរគាំទ្រ ដើម្បីអនុវត្តសកម្មភាពដាំកូនកោង កាងនេះបន្តទៀត៕

ដោយ ÷ ដារី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.