ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យម!


ខេត្តសៀមរាប ÷ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមាន ជ័យបានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជនសម្រាប់ សហគ្រាសនាំចេញធុនតូចនិងមធ្យមក្នុងខេត្តសៀមរាបនៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក តាន់ វិជ្ជា ទីប្រឹក្សាជាន់ខ្ពស់គម្រោង ICONEតំណាងគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមាន ជ័យនិងលោក លោកស្រី ប្រធាន អនុប្រធានសមាជិក សមាជិកា លេខាសមាគម វិស័យឯកជនចូលរួមផងដែរ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា ពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថាការបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យមនាពេលនេះគឺមានការគាំទ្រពីគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីជួយជំរុញការអភិវឌ្ឍន៍ និងលើកស្ទួយវិស័យឯកជននៅកម្ពុជា ដែលកន្លងមកគម្រោងនេះបានជួយដល់សភាពាណិជ្ជកម្មកម្ពុជា. សភាពាណិជ្ជកម្មខេត្តបាត់ដំបងនិងចុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ ជួយដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាពិសេសបានជួយលើផ្នែកសំភារៈបរិក្ខាការិយាល័យ ព្រម ទាំងការរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់ជំរុញការនាំចេញរបស់សហគ្រាស ធុនតូច និងមធ្យមនៅក្នុងខេត្តសៀមរាបខាងមុខនេះចំនួន៥បន្ថែមទៀតផងដែរ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា តាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជន គឺជាយន្តការពិភាក្សា និងសម្របសម្រួលរវាងផ្នែករដ្ឋបាល និងវិស័ឯកជន ជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងកិច្ចអភិវឌ្ឍន៍វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សភាពាណិជ្ជកម្ពុជា បានធ្វើវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន ជា ទៀងទាត់ក្នុងការដោះ ស្រាយបញ្ហាលំបាកផ្សេងៗក្នុងវិស័យជាច្រើន ទាំងផ្នែកពន្ធដារ គយ អចលនទ្រព្យ សំណង់ សុខាភិបាល ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម។ល។

លោកឧកញ៉ាបណ្ឌិត បន្ថែមទៀតថានៅក្នុងកំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះនិងមានរៀបចំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

មានប្រសាសន៍បើកសិក្ខាសាលានាពេលនោះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាតាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈ និងឯកជន ពិតជាមានសារៈប្រយោជន៍សម្រាប់វិស័យឯកជន ដើម្បីឱ្យផ្នែករាជរដ្ឋាភិបាល ជួយដោះស្រាយអ្វីដែលជាផលលំបាករបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាពបំផុត ។ ប្រសិនបើយើងនិយាយពីបញ្ហាប្រឈមរបស់វិស័យឯកជនរបស់ សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកពាណិជ្ជកម្ម និងអាជីវកម្មមានច្រើនដែលបានធ្វើការដោះស្រាយរួចមកហើយកន្លងមក ។ ប៉ុន្តែបញ្ហានៅតែកើតមានឡើងថ្មីរហូតចំពោះវិស័យឯកជន តាមស្ថានភាព និងការអភិវឌ្ឍន៍ ដែលទាមទារការចូលរួមដោះស្រាយជារៀងរហូតររវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរនូវបរិយាកាសអាជីវកម្ម ។

លោក នាក់ ណេរ៉ុន បានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្តសៀមរាប លោកសង្ឃឹមថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងពេលនេះ គឺជាការ រៀនសូត្រថ្មីបន្ថែមទៀតពីអ្នកជំនាញផ្ទាល់ដើម្បីឱ្យអ្នកទាំងអស់គ្នា ចេះសរសេរ និងលើកពីបញ្ហារបស់ខ្លួនពាក់ព័ន្ធ នឹងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដាក់ជូនភាគីជួយរកដំណោះស្រាយតាមរយៈយន្តការភាពជាដៃគូរសាធារណៈ និងឯកជន ហើយអាចសហការធ្វើការងារជាមួយគ្នារវាងសភាពាណិជ្ជកម្មខេត្ត និងសមាគមដែលមានវត្តមានចូលរួមក្នុងសិក្ខាសាលានាពេលនេះ ហើយអាចសហការគ្នាធ្វើការងាររួមគ្នា រវាងសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត សមាគមពាណិជ្ជកម្ម និងភាគីពាក់ ព័ន្ធទាំងអស់នៅថ្ងៃខាងមុខក្នុងក្របខ័ណ្ឌថ្នាក់ក្រោមជាតិផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.