ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តាមរយៈក្លឹបអ្នកកាសែតកម្ពុជា សមាគមន៍សារព័ត៌ មានថៃ មកទស្សនកិច្ចនៅខេត្តកែបរយៈពេល២ថ្ងៃ


ខេត្តកែប៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តកែបបានទទួលស្វាគមន៍វត្តមានរបស់ប្រតិភូអ្នកសារព័ត៌មានមកពីក្លឹបអ្នកកាសែតកម្ពុជា និងសមាគមន៍សារព័ត៌មានមកពីប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកែបរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក Mongkol Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ និងអ្នកសារព័ត៌មានទាំងពីរប្រទេស ដោយមានវត្តមានស្វាគមន៍ពីសំណាក់លោក ប៊ុន យោង អភិបាលរងខេត្តទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលាខេត្តកែប អមដោយមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុកផង ដែរ។

ក្នុងដំណើរស្វាគមន៍នាពេលនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប ទទួលបន្ទុកសារព័ត៌មាន បានសម្តែងការត្រេកអរ និងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ។

ក្នុងជំនួបនោះ លោក ប៊ុន យោង មានប្រសាសន៍ថា ខេត្តកែបជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ផងដែរ។

លោកបន្តថា ខេត្តកែប មានខ្យល់សមុទ្រដ៏បរិសុទ្ធ ហើយមានផលវិជ្ជមានសម្រាប់សុខភាព ហើយកន្លងទៅខ្យល់សមុទ្រខេត្តកែប អាចព្យាបាលជំងឺហឺត និងជំងឺស្រ្តេសបាន ដែលនេះជាការអះអាងរបស់ដុកទ័រមកពីប្រទេសបារាំង។

លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការភ្ជាក់ផ្អើលចំពោះការលើកឡើងរបស់អភិបាលរងខេត្តកែប ក្នុងនោះលោកស្នើឲ្យបណ្តាញ សារព័ត៌មាន ផ្សព្វផ្សាយពីចំណុចពិសេសរបស់ខេត្តកែបនេះ ជូនដល់សាធារណៈជនឱ្យបានកាន់តែទូលំទូលាយ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ រដ្ឋបាលខេត្តកែប បានរៀបចំដំណើរទៅស្វែងយល់ពីសក្តានុពលរបស់ខេត្តកែប នៅទីតាំងមួយចំនួនមាន ឧទ្យានជាតិកែប(កន្លែងសត្វកេងកង, ប៉មមើលទេសភាព) ចម្ការម្រេច, ចម្ការត្របែក, ទីលានប្រណាំងសេះខេត្តកែប និងទៅតំបន់មួយទៀតដែលកំពុងប្រែមុខប្រែមាត់ខ្លាំង គឺឆ្នេរអង្កោល៕

ដោយ ÷ យាន ដារី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.