ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងកង​រាជ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​បើក​វគ្គ​បង្រៀន ​ពី​ការ​បង្ក្រាប​ជន​ល្មើស ​មាន​អាវុធ​នៅ​នឹង​ដៃ


រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨​ ដោយមានការបញ្ជាផ្ទាល់ និងដឹកនាំដោយឯកឧត្តមសេនីយន៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង នៃអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជា និងក្រើនរំលឹកដល់កម្លាំងកងរាជអាវុធ​ហត្ថទូទាំងរាជធានី​ភ្នំពេញ អោយ​បង្កា បង្រ្កាប និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ អោយមានសុខសន្តិភាព ។ ទន្ទឹមនិងបទបញ្ជា អាវុធហត្ថខ័ណ្ឌសែនសុខ បានបើកវគ្គបង្រៀនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ពីយុទ្ធសាស្រ្ត​ពីការបង្ក្រាបជនល្មើស មានអាវុធនៅនឹងដៃ។

ដោយឡែកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចកម្លាំងក្នុងទីបញ្ជាការ រួសរាន់ក្រោកពីដំណេក ងូតទឹក ស្លៀកពាក់ រង់ចាំទទួល​បទ​បញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរ ជូនសិស្សានុសិស្សឆ្លងផ្លូវ គណៈប្រតិភូជាតិ និងអន្តរជាតិ តាមភូមិសា​ស្រ្ត​សំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងនៅសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រីដោយពុំខ្លាចភាពនឿយហត់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.