ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទេយ្យទាន​របស់​សម្តេចធិបតី ​ហ៊ុន ​ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ប្រគេន​ព្រះ​សង្ឃ​០៩​វត្ត​ ​ដែល​មាន​ការ​ខ្វះ​ខាត​ទេយ្យទាន ​គ្រឿង​ឧបភោគ​បរិភោគ​រួម​មាន ​អង្ករ​ចំនួន ​១៤០​ការ៉ុង ​ស្មើ ​៣​៥០០​គក្រ ,មី១៧៥កេស


ខេត្តសៀមរាប ÷ ក្រសួងធម្មការ និងសាសនា នាំទេយ្យទានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតប្រគេនព្រះសង្ឃ០៩វត្ត ដែលមានការខ្វះខាតទេយ្យទាន គ្រឿងឧបភោគបរិភោគរួមមាន អង្ករចំនួន១៤០ការ៉ុង ស្មើ៣៥០០គក្រ មី ១៧៥កេស ជាអំណោយដ៏ថ្លៃថ្លាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោក ជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយបានសហការជាមួយរដ្ឋបាលខេត្ត និងព្រះមេគណខេត្ត សៀមរាប បាននាំយកមកវេរប្រគល់នៅរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២៣ បានរៀបចំឡើងនៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ក្រោមព្រះ អធិបតីភាពសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជា ណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជា គណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាបផងដែរ។

លោកជំទាវ ទូច សារ៉ុម បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេន និងជូនដល់មន្ត្រីសង្ឃខេត្ត ព្រះសង្ឃគ្រប់អង្គ ប្រជាពុទ្ធបរិស័ទ ដែលជានិច្ចកាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ឋសាសនា ព្រោះ ថាព្រះពុទ្ឋសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជា មួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ ។

លោកជំទាវ បានបន្តទៀតថា ក្នុងនាមក្រសួងធម្ម ការនិងសាសនា ពិតណាស់គឺចង់ឃើញនៅតាម បណ្តាវត្តវ៉ាអារាមនានា ឭតែសម្តេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ឋបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ថា ព្រះពុទ្ឋសាសនាជាសានារបស់រដ្ឋ ។ លោកជំទាវបានលើកឡើងថាបច្ចុប្បន្នវិស័យព្រះពុទ្ឋសាសនាបានកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក ហើយបណ្តាប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍក៏មានភាពជឿជាក់ថា ព្រះពុទ្ឋសាសនាធ្វើឲ្យប្រទេសរីកចម្រើនជឿនលឿន ជាពិសេសនៅកម្ពុជាយើងតែម្តង។ ភាពល្បីល្បាញនិងភាពរីកចម្រើនរបស់ព្រះពុទ្ឋសាសនា អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ ។

សម្ភារៈអំណោយទាំងនេះ បានបែងចែកនិងប្រគេនដល់វត្តចំនួន៧និងអាស្រមចំនួន២ ទៅតាមចំនួនព្រះសង្ឃគង់ក្នុងវត្តជាក់ស្តែង និងជាវត្តដែលមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌ ព្រមទាំងជាវត្តដែលបើកសាលាពុទ្ធិកបឋមសិក្សាមួយចំនួននៅក្នុងខេត្តសៀមរាប ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.