ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សន្តិសុខ​រោង​ចក្រ​ឃាត់​ខ្លួន​ចោរ​លួច​កាត់​ខ្សែរ​ភ្លើង​ក្នុង​រោងចក្រ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចោមចៅ​ទី៣


ពោធិសែនជ័យ ៖ សន្តិសុខយាមរោងចក្រ សហការជាមួយកំលាំងសមត្ថកិច្ចចោមចៅទី៣បានឃាត់ជនសង្ស័យចំនួន៣នាក់ផ្លោះរបងចូលលួចកាត់ខ្សែរភ្លើងនៅក្នុងរោងចក្រមួយកន្លែងកន្លែងស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃពុធ ១កើតខែបុស្ស ខែមាឃ ឆ្នំារកា ពស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យទី១.ឈ្មោះនី ណេត ភេទប្រុសអាយុ ២១ឆ្នាំមុខរបនិងស្នាក់នៅមិនពិតប្រាកដ ទី២.ឈ្មោះ ផាត សុវណ្ណា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងទី៣.ឈ្មោះ ថាច ប៉ុនថន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសជាអ្នកមើលការខុសត្រូវក្នុងរោងចក្រខាងលើបានឲ្យដឹងថា រោងចក្រខាងលើបានបិទដំណើរការជាង២ឆ្នាំមកហើយ ដោយបិទទ្វារចោលហើយរូបគាត់ជាអ្នកមើលការខុសត្រូវ ដោយសារតែទីធ្លាដីធំពេកទើបមើលមិនសព្វគ្រប់ក្នុងទីកន្លែងរោងចក្រ ហើយជាញឹកញ៉ាប់នៅក្នុងរោងចក្រខាងលើតែងតែបានបាត់សំភារះជាច្រើនលើកច្រើនសារមកហើយ ។ លុះដល់វេលាកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យចំនួន៣នាក់កំពុងធ្វើសកម្មភាពចូលលួចកាត់ខ្សែរភ្លើងទើបលោករាយការណ៍ជូនទៅសមត្ថកិច្ចឃាត់ខ្លួនភា្លមៗតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានអោយដឹងថាពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងពិតប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការនរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តបញ្ជូនទៅកាន់តុលារការចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.