ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាកាស​យាន្តដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ អង្គរ​ ត្រូវ​បាន​បើក​ដំណើរ​ការ​ហោះ​ហើរ!


ខេត្តសៀមរាប ÷នៅព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ នេះអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ បានបើកដំណើរការហោះហើរចុះចតដោយមានអ្នកដំណើរប្រមាណជាង ៣០០នាក់មកកាន់ ខេត្ត  សៀមរាប។ ក្នុងកិច្ចដំណើរការបើកនេះក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អតីតតំបន់ព្រលានយន្ដហោះអន្ដរជាតិ សៀមរាបអង្គរ ជាកន្លែងសង្គ្រាមដ៏ក្ដៅគគុកនៅមុនឆ្នាំទស្សវត្សរ៍៩០ ប៉ុន្ដែបច្ចុប្បន្ននេះជាភ័ព្វសំណាងរបស់កម្ពុជា បានឱ្យធ្វើទីតាំងនោះជាអាកាសយានដ្ឋានអន្ដរជាតិដ៏សំខាន់បំផុតសម្រាប់កម្ពុជា។

ឯកឧត្ដមបន្ដថា ការបើកឱ្យដំណើរអាការអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងថ្ងៃដំបូងនេះ ជាការបើកទំព័រប្រវត្ដិសាស្ដ្ររបស់កម្ពុជា និងជាការលើកស្ទួយវិស័យទេសចរក្រោយវិបត្ដិកូវីដ១៩ ដោយមានអ្នកទេសចរជាច្រើននាក់ មកពីទីក្រុងបាងកកប្រទេស ថៃ និងចិនជាដើម ទៅកំសាន្ដក្នុងខេត្ដសៀមរាប។ ឯកឧត្ដមបានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលដ៏ធំធេងបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់១១០០លានដុល្លារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងទៀតថា «ក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះ ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ខ្ញុំសូមជូនពរឱ្យមិត្តភាព នៃប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរជាដរាប»។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទអង្គរវត្ត៤០ គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វិនិយោគដោយវិនិយោគគិនចិន ក្នុងផ្ទៃដី៧០០ហិកតា ចំណាយទឹកប្រាក់វិនិយោគប្រមាណជាង១ពាន់លានដុល្លារដែលជាការវិនិយោគ BOTក្នុងរយៈពេល៥៥ឆ្នាំ។ អាកាសយានដ្ឋាននេះ មានចំណតសម្រាប់យន្តហោះចតចំនួន៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ ។

តាមការគ្រោងទុក នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនឹងថ្នាក់ដឹកនាំចិនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.