ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបញ្ជូនមុខសញ្ញា០៣នាក់ស្រី០១នាក់ទៅសាលាដំបូងខេត្ដកំពង់ស្ពឺ..!


ខេត្តកំពង់ស្ពឺ​ ៖​ នៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦​៧ ត្រូវនឹង ថ្ងៃសៅរ៍ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ​ កំលាំងនគរបាល​នៃស្នងការ​ដ្ឋា​ន​នគរបាលខេត្ដ​កំពង់​ស្ពឺ​ បានបញ្ជូនមុខសញ្ញា០៣ នាក់​ ស្រី០១នាក់​ទៅសា​លាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​ករណី​នាំមនុស្សមិនស្របច្បាប់​ចេញ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ដោយបានការ​ចង្អុលណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​ផែនការ​ងារ​សន្តិសុខ​ នៃស្នងការដ្ឋា​ននគរបាលខេត្ដកំពង់ស្ពឺ​ បានសហការជាមួយកំលាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សាមគ្គឺ​មុនីជ័យ​ ស្រាវ ជ្រាវ​ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​០៣នាក់​ពាក់ព័​ន្ធករណី​ « ការនាំយកចេញ​ដោយមិនស្របច្បាប់​សម្រាប់នាំឆ្លងដែន​​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជនសង្ស័យ​០៣នាក់មាន​ ៖
១.វង់​ សុខណាង​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ ស្រុក​កំណើត​ខេត្ត​ត្បូង​ឃ្មុំ​ (ចេញចូល​ក្រៅ​ប្រទេស​)
២.ប៉ែន​ សារឿន​ ភេទប្រុស​ អាយុ​ ៦០ឆ្នាំ​ មុខរប​រ​ ទីប្រឹក្សា​សមាគម​អ្នកអភិរក្សធនធានធម្មជាតិ​ បរិស្ថាន​ និង​ការពារ​សិទ្ធ​ពលរដ្ឋ​នៅកម្ពុជា​ ស្រុក​កំណើត​ខេត្ត​តាកែវ​ បច្ចុប្បន្ន​រស់នៅ​ស្រុក​ឈូក​ ខេត្ត​កំពត​
៣.ខុន​ សុខុម​ ភេទស្រី អាយុ​៣៦ឆ្នាំ​ រស់នៅ​ភូមិ​បឹងថ្នល់​ ឃុំម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​

បច្ចុប្បន្ន​មុខសញ្ញា​ខាងលេី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅពន្ធនា គារ​ខេត្ត​កំពង់ស្ពឺ។

ប្រភព#ដើមរាំង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.