ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សកម្មភាពប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជា ជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។ ម៉្យាងទៀតពិធីបុណ្យភ្ជុំបិណ្ឌ នេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើង ចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែភទ្រ បទ ត្រូវជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលបងប្អូនជាមន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយបានឈប់សម្រាកពីការងារមកជួបជុំគ្នា នាំយកនូវចង្ហាន់ចំណីអាហារ ទៀនធូក បច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ។

ដោយឡែកនៅខេត្តសៀមរាប នោះវិញបណ្តាញអ្នកសារព័ត៌មានយើង បានសង្កេតឃើញថា សកម្មភាពក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង យុវជនយុវតីដែលលម្អរទៅដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យ ជាលក្ខណៈប្រពៃណីខ្មែរ មានសម្ពត់ហួល ផាមួង អាវប៉ាក់ ពិតជានារី ស្រ្តីខ្មែរ រីឯលោកយាយ លោកតា មានសម្ពត់ចងក្បិន អាវសរ និង អាវកត្រង់ ខោចែវ បានធ្វើដំណើរដោយប្រកប ដោយភាពញញឹមស្រស់ស្រាយ ដោយនាំយកចង្ហាន់ទៅកាន់ទីវត្តនានាក្នុងក្រុង និងក្រៅក្រុង ទៅតាមរថយន្តតូចធំ រឺម៉ក់ម៉ូតូ បានឆ្ពោះទៅកាន់ទីវត្តដែលជីដូនជីតា មាតាបិតា ញ្ញាតិការទាំងប្រាំពីរសណ្តាន តម្កល់ទុកនៅទីនោះ ដើមី្បនិមន្តព្រះសង្ឃ តាអាចារ្យធ្វើពិធីបង្សុកូល ឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត ជូនដល់លោកអ្នកមានគុណដែលបាន ចែកឋានទៅកាន់លោកខាងមុខ។ មុនពេលដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទយើងបានធ្វើការបូជាផ្កាទៀនធូក ថ្វាយចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ ។ ម៉្យាងទៀត យើងក៏សង្កេតទៅតាមទីវត្តនិមួយៗ ឮសូរស័ព្ទ តែសម្លេងព្រះធម៌ ដែលព្រះសង្ឃផ្តល់ពរជ័យ និង បង្សុកូល ក្នុងការឧទិ្ទសកុសលផលបុណ្យជូន ដល់វិញ្ញាណក្ខ័ន្តលោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទទួលនូវមគ្គផលកុសលផលបុណ្យ ដែលកើតចេញឡើងពីបងប្អូន កូនចៅ ញ្ញាតិមិត្ត បានឧទ្ទិសជូនទៅតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ  នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ គោរពធ្វើបុណ្យភ្ជុំបិណ្ឌនាពេលនេះ ដើមី្បឧទ្ទិសមហាកុសលជូនដល់  លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពុទ្ធបរិស័ទក៏បានសម្តែងការអរគុណសន្តិភាព ! អរគុណនយោបាយឈ្នះឈ្នះ ! ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបតិ្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយពីបាននាំគ្នាយកចង្ហានទៅវេរប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ក្នុងភាពស្រស់ស្រាយសប្បាយរីករាយរបស់បងប្អូនរស់ក្រោមដំបូលសន្តិភាព បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពប្រសើរឡើង សន្តិភាព នាំមកនូវភាពសុខសាន្តរបស់ប្រជាជាតិកម្ពុជា គ្មានអ្វីមានតម្លៃជាងសន្តិភាពនោះឡើយ ។ សន្តិភាពបានបង្ហាញនូវភាពរីករាយ នៃការជួបជុំញាតិមិត្តក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបង្ហាញឲ្យអន្តរជាតិ អំពីលិទ្ធប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅកម្ពុជាទៀតផង ។         ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.