ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ប្រជាពលរដ្ឋងាយរងគ្រោះ(ប្រភេទក្រ១)ចំនួន៥០ គ្រួសារនៅស្រុកពួកបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣ នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ (ប្រភេទក្រ១)ចំនួន៥០គ្រួសារនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ទុយ ជិ ក៏ បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជា មួយមេរោគអេដស៍ជាដើម ។

ជាមួយគ្នានោះដែរ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិ ភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងបញ្ហាសុខភាពកូនចៅបណ្ដាលមកពីមូសខ្លាំខាំ ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាកបាទក្រហម បានធ្វើការផ្សព្វផ្សាយ អំពីវិធីការពារជំងឺរាកដែលមាន៤ ចំណុចគឺទី៖១-ហូបទឹកស្អាត ឬទឹកដាំពុះ .២-ត្រូវលាងដៃមុននឹងរៀបចំធ្វើម្ហូប មុនហូបអាហារ និងក្រោយពីបន្ទោរបង់ ៣-ត្រូវគ្របចំណីអាហារឱ្យបានល្អ ៤-ត្រូវបន្ទោបង់ក្នុងបង្គន់ និងរក្សាបង្គន់ឱ្យស្អាតជានិច្ច។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ១គ្រួ សារទទួលបាន៖- មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាមអង្ករ៣០គីឡូក្រាមនិងថវិកាចំនួន ៥ម៉ឺនរៀល ព្រមទាំងមានសប្បុរសជាប្រតិភូអមដំណើរលោកជំទាវ(លោក យោគដារានិងលោកស្រី ណាម៉ារីយ៉ា)បានឧបត្ថម្ភថវិកាបន្ថែមក្នុង១គ្រួសារចំនួន ៤ម៉ឺនរៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.