ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សលើកទី២ ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះ នៅខេត្តសៀមរាប គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិអេ២១ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសាធារណជន អំពីអំពើជួញ ដូរមនុស្ស ។

ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍ គ្រប់រូបក្នុងការរួមសហការគ្នាឆ្ពោះទៅបញ្ឈប់អំពើជួញ ដូរមនុស្ស ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍(គ.ជ.ប.ជ) ដោយមានការអញ្ជីញ ចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា មេបញ្ជាការ-បញ្ជាការរង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត គណអភិបាលក្រុង ស្រុក មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ អង្គការដៃគូជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សមាគមន៍សិស្សនិស្សិតបញ្ញាវ័ន្តក្មេងវត្ត សិស្សានុសិស្ស និងក្រុមអ្នកស្ម័ត្រចិត្ត សរុបជាង៦០០នាក់ ដែលបានចូលរួមផងដែរ។

មានប្រសាសន៍នោះដែរកញ្ញា គ្រីស្ទីន នាយិការអង្គការមូលនិធិអេ២១ ប្រចាំនៅកម្ពុជា បានធ្វើការបង្ហាញអំពីគោលបំណងនៃការរៀបចំកម្មវិធីឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា ក៏ដូចនៅលើពិភលោក ទាំងមូលផងដែរ ។

លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត ។ ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍ ក៏យើងបានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរណ៍មួយចំនួន ដែលមានបំណងទុច្ចរិត បានប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារ តាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរ ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងថា កម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស ក្នុងគោលបំណង បង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋា ភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នា បង្ការបង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និង ការពារ ដើមី្បកម្ពុជាបញ្ឈប់អំពើជួញដូរមនុស្ស ។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឲ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួល បានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និង ភាពសុខុដុមរមនា ។

លោកជំទាវក៏បានបញ្ជាក់ ពីការប្តេជ្ញារចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា និងទាមទារឲ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយក្នុងតំបន់ និង លើពិភពលោក ដើមី្បរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្ស គ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឲ្យបានម៉ឹងម៉ាត់ ដើមី្បកាត់បន្ថយ លុបបំបាត់ប្រសិទ្ធភាពបទល្មើស ។

លោកជំទាវ ជូ ប៊ុនអេង ក៏មានសង្ឃឹមជឿជាក់ថា ការ បា្ររព្ធកម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញ ដូរមនុស្សនេះ ជាលើកទី២ហើយនៅកម្ពុជា ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប ក្រោមកិច្ចសហការជា មួយអង្គការមូលនិធិអេ២១ ប្រចាំនៅកម្ពុជា ជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេស ជាតិយើង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.