ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវា.មេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ នេះគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដសបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវា.មេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្រោមប្រធានបទ “ កិច្ចសហការ និងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប ” ដែលដឹកនាំកិច្ចប្រជុំដោយលោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រោមវត្តមានការចូលរួមបើកអង្គប្រជុំតាមរយៈវីដេអូហ្សូម ពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប ។

លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ការបើកកិច្ច នាពេលនេះគឺមានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អម្ចាស់សេវា មេការសេវាកំសាន្តក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់. ផ្តល់ការលើកទឹកចិត្ត និងគាំទ្រ ដល់ម្ចាស់សេវា មេការសេវាកំសាន្តក្នុងការចូលរួមការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍. ផ្តល់នូវការយល់ដឹងអំពីចំណេះដឹងនិងមេរោគអេដស៍ និងកាមរោគ ដល់ម្ចាស់សេវា មេការសេវាកំសាន្តដើម្បីអប់រំផ្សព្វផ្សាយបន្ត .សម្របសម្រួលដោះស្រាយឧបសគ្គបញ្ហាផ្សេងៗអំពីសកម្មភាពការឆ្លើយតបមេរោគអេដស៍ជំងឺអេដ លើកក្រុមគោលដៅប្រឈមមុខខ្ពស់ផងដែរ។

មានប្រសាន៍បើកកិច្ចប្រជុំតាមរយៈវីដេអូហ្សូម លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មា ធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានថ្លែងថា ខេត្តសៀមរាប គឺជាគោលដៅដ៍ចម្បងបំផុតដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនិងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិពីទីផ្សារសំខាន់ៗ ។

លោកបានបន្តទៀតថា កិច្ចប្រជុំនាពេលនេះ នឹងផ្ដល់នូវការយល់ដឹងអំពីចំណេះដឹងមេរោគអេដស៍ និងកាមរោគ ដល់ម្ចាស់សេវា និងមេការសេវាកំសាន្ដ ដើម្បីអប់រំ ផ្សព្វផ្សាយបន្ដដល់អ្នកពាក់ព័ន្ធ ។ ជាមួយគ្នានោះដែរ លោក ពិន ប្រាកដ ក៏បានអំពាវនាវ ដល់មន្ទីរសុខាភិបាលខេត្ត អង្គការដៃគូទាំងអស់ជាពិសេស ម្ចាស់ និងមេការសេវាកំសាន្ដក្នុងខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមដោះស្រាយឧបសគ្គ បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោល ដៅប្រឈមមុខខ្ពស់ផងដែរ ។

នៅក្នុងកិច្ចនោះក៏មាន បទបង្ហាញ អំពីស្ថានភាពរាល ដាលមេរោគអេដស៍ក្នុងពិភពលោក ក្នុងប្រទេស កម្ពុជា និងក្នុងខេត្តសៀមរាប ព្រមទាងមានការធ្វើវេទិកាពិភាក្សាអំពីកិច្ចសហការ និងចូលរួមពីម្ចាស់សេវា មេការសេវាកំសាន្តនិងផ្នែកពាក់ព័ន្ធក្នុងការចូលរួមឆ្លើយតបជំងឺអេដស៍ និងផ្តលឱកាសឱ្យក្រុមគោល ដៅចូលរួមទទួលអប់រំ .តេសឈាម និងទទួលសេវា ថែទាំជំងឺអេដស៍កាមរោគផងដែរ ។

យោងតាមរបាយការណ៍នៅក្នុងបទបង្ហាញរបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានឱ្យដឹងថា ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅលើពិភពលោកក្នុងឆ្នាំ២០២២គឺមានចំនួន៣៤លាននាក់ ខណៈមាន១.៣លាននាក់បានឆ្លងមេរោគអេដស៍ថ្មីក្នុងឆ្នាំ២០២២.ស្លាប់មានចំនួន៦៣០.០០០នាក់ និង ចំនួន២៩.៨លាននាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ឆ្នាំ២០២២ . មានចំនួន៨៥.៦លាន នាក់គឺជាចំនួនមនុស្សដែលបានឆ្លងមេរោគអេដស៍ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលមេរោគអេដស៍ចាប់តាំងពីដំបូងព្រមទាំងមាន ៤០.៤លាននាក់ គឺចំនួនមនុស្សដែលបានស្លាប់ដោយសារមេរោគអេដស៍ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលមេរោគអេដស៍ចាប់តាំងពីដំបូងមក។

ចំណែកនៅក្នុងប្រទេសកម្ពុជាស្ថិតិក្នុងឆ្នាំ២០២២ ចំនួនអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៧៦.០០០នាក់ ដោយក្នុងនោះមនុស្សពេញវ័យ ចំនួន៧៤.០០០នាក់ ស្រ្តីចំនួន៣៦.០០០នាក់ និង កុមារចំនួន២.០០០នាក់ ។ ការឆ្លងថ្មីមេរោគអេដស៍ចំនួន១.៤០០នាក់ (មនុស្សពេញវ័យ១.៣០០នាក់ និងកុមារ១០០នាក់) ចំពោះប្រទេសកម្ពុជាការឆ្លងមេរោគអេដស៍ថ្មីគឺមានការឆ្លងចំនួន៤នាក់ជារៀងរាល់ថ្ងៃផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.