ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធហត្ថរាជធានីភ្នំពេញ ៖​ បង្ក្រាប​គ្រឿង​​ញៀន​បាន​ជិត​២០​ករណី ​ឃាត់​ខ្លួន​ជន​សង្ស័យ​៧៦​នាក់ ​និង​ថ្នាំ​ញៀ​ន​ជាង​២០០កញ្ចប់ ក្នុង​រយៈ​ពេល​២​សប្ដាហ៍


រាជធានីភ្នំពេញ ៖ រយៈពេល​០២សប្តាហ៍ ចាប់ពីដើមខែធ្នូមក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ជាច្រើន​មិនតិចជាង​១៦លើក ឃាត់ខ្លួនជនសង្ស័យបាន​៧៦នាក់ រួម​និងក្រាមពណ៌សថ្លា​២០៥កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុង​ភូមិសាស្រ្តរបស់មូលដ្ឋានខណ្ឌទាំង១២ ចំណុះក្នុងបញ្ជាការដ្ឋានរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ​រាជ​ធានីភ្នំពេញ បានប្រមូល ជនសង្ស័យប្រុសស្រី​២៤នាក់ ​និងថ្នាំក្រាមពណ៌សថ្លា​១២កញ្ចប់ (ប្រភេទម៉ាទឹកកក) បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទា​ទោសតាមច្បាប់ ដែលពួក​គេ​ទាំងនោះ ត្រូវបាន​កម្លាំងមូលដ្ឋានខណ្ឌដូនពេញ​ ខណ្ឌជ្រោយចង្វារ ​សហការជាមួយការិយាល័យជំនាញ​ស្រាវជ្រាវ​បទល្មើសគ្រឿងញៀន អាវុធ​ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨។

នៅថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវ​ជ្រាវបទល្មើសគ្រឿង​ញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​និង​កម្លាំងមូលដ្ឋានខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​២៤នាក់បន្ថែម​ទៀត ដែលជាប់ពាក់ព័ន្ធករណី​គ្រឿងញៀន យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការ​សួរចម្លើយ និងកសាង​សំណុំរឿងបញ្ជូន ទៅតុលាការ​ដើម្បីចាត់ការបន្តតាមច្បាប់។

សរុបមកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជភ្នំពេញ បានបញ្ជូន​ជនសង្ស័យ​២២នាក់ និងថ្នាំក្រាមពណ៌សថ្លា​៩៤កញ្ចប់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ២២នាក់នេះ ត្រូវបានកម្លាំង​មូលដ្ឋាន​អាវុធ​ហត្ថខណ្ឌជ្រោយចង្វារ​ ខណ្ឌដូនពេញ​ ខណ្ឌព្រែកព្នៅ ​សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ​បទល្មើសគ្រឿង​ញៀន កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រោមវិធានការជំនាញ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​២៤នាក់​ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់ក៏ជារបស់ពួក​គេ​ផងដែរ ទើបសមត្ថកិច្ចអាវុធហត្ថ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.