ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កាស៊ីណូ​រ៉ូយ៉ាល់ ​(Royal​ Casino) ​បាន​ទទួល​ក្រុម​ញៀន​ល្បែង​ជន​ជាតិ​វៀតណាម​ចូល​លេង​ល្បែង​យ៉ាង​គគ្រឹក​គគ្រែង​ខណៈ​ការ​ត្រួត​ពិនិត្យ​នី​តិ​វិធី​ឆ្លងដែន​មាន​ភាពមិន​ប្រក្រតី!


ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីច្រកទ្វារភាគីទន្លេចាម ជាមួយខេត្តប៉ិញភឿក (ប្រទេសវៀតណាម) ដែលមានកាស៊ីណូមួយឈ្មោះ Royal Casino បានអនុញ្ញាតឱ្យជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងមាន់ជល់ បៀរ គ្រប់ឡុកឡាក់…ជាដើម។ ដែលមានទីតាំងស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថាកាស៊ីណូខាង លើនេះមិនទាន់មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវតាម ច្បាប់ល្បែងពាណិជ្ជកម្មនោះឡើយជាពិសេសក៏ពុំទាន់មានប្រាក់តម្កល់ទុកនៅក្នុងស្ថាប័នដែលមាន សមត្ថកិច្ចនៅឡើយដែរ យោងតាមការបង្ហើបប្រាប់ពីបុគ្គលម្នាក់ដែលមានឈ្មោះសិទ្ធិដែលគេដឹងថាជាអ្នកមើលការខុសត្រូវនៅក្នុងកាស៊ីណូខាងលើ។

មហាជនជនបានសំណូមពរដែលឯកឧត្តមបណ្ឌិត ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងដើម្បីធ្វើអធិការកិច្ចលើ Casino ដែលមានឈ្មោះ Royal Casino ខាងលើដើម្បីឲ្យប្រាកដថាតើកាស៊ីណូនោះបានប្រកបអាជីវកម្មមានលក្ខណៈត្រឹមត្រូវតាមច្បាប់ហើយដែរឬទេ និងសូមពិនិត្យមើលសកម្មភាពការងាររបស់មន្ត្រីនៅតាមច្រកនោះដែលអនុញ្ញតិឱ្យជនជាតិវៀតណាមដែលឆ្លងដែនចូលមកលេងល្បែងទាំងនេះត្រឹមត្រូវតាមច្បាប់ដែរឬទេ។

នៅរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ អង្គភាពយើងខ្ញុំបានព្យាយាមស្វះស្វែងរកការបំភ្លឺពីឯកឧត្តមអភិបាលខេត្ត និងលោកស្នងការេខត្តត្បូងឃ្មុំដើម្បីបញ្ជាក់ពីករណីខាងលើ តែមិនអាចទំនាក់ទំនងបានដោយទូរស័ព្ទហៅចូលច្រើនដងតែមិនមានអ្នកលើកទោះយ៉ាងណាអង្គភាពយើងខ្ញុំនិងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ៕

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.