ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ប្រឹក្សា​ខេត្ត​សៀម​រាប ​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៣ ​អាណត្តិ​ទី​៣ ​ឆ្នាំ​២០២៣


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាម ញ្ញលើកទី៥៣ អាណត្តិទី៣ របស់ខ្លួន ក្រោមការដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមា ជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោក លោកស្រី ជានាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ចំណុះសាលាខេត្ត តំណាងអាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តជាច្រើនរូបទៀត។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះបានលើកយករបៀបវារៈចំនួន៥ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន៖ ទី១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិ ទី៣ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, ទី២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ទី៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងស្តីពីការកែសម្រួលប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ សម្រាប់ រយៈពេល ៨ខែ (ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤), ទី៤.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្ម ការដឹកនាំ និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ និងទី៥.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សម្រេចលើឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ការស៊ីវិលក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យបានយ៉ាងល្អប្រសើរ ពិសេសការបម្រើសេវាសាធារណៈការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍមូលដ្ឋានបានយ៉ាងល្អ ទោះបីមានបញ្ហាខ្លះៗ តែអាជ្ញាធរយើងពុះពារដោះស្រាយបានមួយចំនួនធំ។ ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងនោះ បានដឹកនាំអនុវត្តកិច្ចការសំខាន់ ៗ ជាច្រើន ទាំងកិច្ចការរដ្ឋបាល, កិច្ចការសន្តិសុខ, កិច្ចការត្រៀមបង្ការគ្រោះមហន្តរាយនានាក្នុងរដូវវស្សាឆ្នាំនេះ, ការទំនាក់ទំនងសាធារណៈជាមួយភ្ញៀវជាតិ និងអន្តរជាតិ ព្រមជាមួយការដាក់ចេញនូវផែន ការការពារ សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ សាធារណៈក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ, ចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ និងសន្តិសុខ សណ្តាប់ក្នុងអំឡុងពេលពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ អង្គប្រជុំទាំងមូលក៏បានធ្វើការការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ក្នុងនោះសមាជិកនៃកិច្ចប្រជុំក៏បានលើនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាផ្លូវថ្នល់ក្នុងក្រុង, បញ្ហាសណ្ដាប់ធ្នាប់ក្នុងខេត្ត,ការស្នើសុំថតរូបនៅក្នុងតំបន់អប្សារា និងបញ្ហាស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ រួមនឹងបញ្ហាមួយចំនួនទៀត។ បន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរ និងអង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងបានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាពនូវការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស និងភាពអសន្តិសុខជាច្រើនទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យស្រប់ទៅតាម គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងនោះចំពោះការងារស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ ដែលជាផ្លូវដែលរងការខូចខាតជាច្រើនឆ្នាំ ឯកឧត្តមបានជម្រុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរសហការលើបញ្ហានេះបន្តទៀតដើម្បីការងារនេះឆាប់ទទួលបានជោគជ័យ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានស្នើរដល់អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយឲ្យបានទូលំទូលា ជុំវិញការស្នើរសុំថតរូបនៅក្នុងតំបន់អប្សរាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ថ្លែងបិទអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ ថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.