ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងប្រៃសណីយ៍រៀបចំពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ”រួមគ្នាដើម្បីការជឿទុកចិត្ត “ នៅក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ÷ ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍បានរៀបចំពីធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត “ ដែលពិធីនេះប្រារព្ធធ្វើនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាបនាព្រឹកថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៣ នេះក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងថ្នាក់ដឹកនាំក្នុងវិស័យប្រៃស ណីយ៍មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងអស់លោកលោកស្រីប្រធានមន្ទីរប្រៃសណីយ៍ទាំង ២៤ខេត្ត ប្រៃសណីយ៍កម្ពុជា ប្រតិបត្តិករប្រៃសណីយ៍ ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័សក្រុមហ៊ុនដឹកបញ្ញើបានអញ្ជើញចូលរួមផងដែរ ។

ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍បានមានប្រសាសន៍ថា វិស័យប្រៃសណី យ៍ គឺជានិមិត្តសញ្ញារូបនៃការការជឿទុកចិត្ត (Trust) ហើយវិស័យប្រៃសណីយ៍ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជន បទ។ ដោយហេតុថា ប្រៃសណីយ៍ធានាតម្លៃនៃការរក្សាការសំងាត់ សុវត្ថិភាព និងសន្តិសុខរបស់បញ្ញើ ការពារបុគ្គលិកបម្រើការងារ ការពារអ្នកប្រើប្រាស់ និងផ្តល់សេវា របស់ខ្លួននៅគ្រប់កាលៈទេសៈ រាប់ទាំងពេលដែលមានគ្រោះអាសន្នផងដែរ។

ឯកឧត្តម ហ៊ន ធារ៉ា បានបន្តទៀតថា ប្រធានបទនៅឆ្នាំនេះ”រួមគ្នាដើម្បីការជឿទុកចិត្ត “ គឺបានបង្ហាញអំពីសារៈសំខាន់ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ទាំងអ្នកតាក់តែងគោលនយោបាយបទប្បញ្ញត្តិ ទាំងអ្នកផ្តល់សេវា ទាំងអ្នកប្រើប្រាស់សេវាប្រៃសណីយ៍ ក្នុងការកសាងទំនុកចិត្ត និងទំនាក់ទំនងគ្នាយ៉ាងរឹងមាំ ដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍។

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃស ណីយ៍និងទូរគមនាគមន៍ បានថ្លែងថាការរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ ពិភពលោកថ្ងៃនេះគឺដើម្បីរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃស ណីយ៍សកល (UPU)នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គម នៅទូទាំងពិភពលោកនិងដាក់ចេញនូវប្រធានបទសំខាន់ៗផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣ នេះ UPU បាន ដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Post)» អត្ថន័យនៃប្រធានបទនេះ សហភាព UPU បានជំរុញឱ្យប្រទេសសមាជិកទាំង ១៩២ ប្រទេស រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាបណ្តាញប្រៃសណីយ៍ពិភពលោកតែមួយដើម្បីបង្កើនភាពជឿទុកចិត្តជូនអតិថិជន។

ឯកឧត្តម ឯក វណ្ណឌី បានមានប្រសាសន៍បន្តថាដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្មនិងប្រើប្រាស់បច្ចេក វិទ្យាឌីជីថលនេះវិស័យប្រៃសណីយ៍ត្រូវចូលរួម អនុវត្តឱ្យបានពេញលេញនូវអនុសាសន៍គន្លឹះដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នូវ៣ចំនុចគឺ ទី១៖ រដ្ឋាភិបាលឌីជីថល ទី២៖ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងទី៣៖ ប្រជាជន ឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជ កម្មតាមប្រព័ន្ធ អេឡិចត្រូនិច និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ដើម្បីអនុវត្តអនុសាសន៍គន្លឹះដ៏ខ្ពង់ខ្ពស់នេះ វិស័យប្រៃសណីយ៍ ត្រូវរៀបចំប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ឌីជីថលតាមរយៈការបង្កើតថ្នាលប្រៃសណីយ៍ឌីជីថល ដើម្បីគាំទ្រការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា នៅរៀងរាល់ឆ្នាំក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ និងនីតិវិធីនៃការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាត់ឆ្លងកាត់បញ្ញើប្រៃសណីយ៍ ដល់មន្ទីរប្រៃសណី យ៍និងទូរគមនាគមន៍ខេត្តបណ្តាសាខាប្រៃសណីយ៍កម្ពុជា និងសាខាប្រតិបត្តិករ ប្រៃសណីយ៍ដែលប្រកបអាជីវកម្មសេវាប្រៃសណីយ៍ ដើម្បីបញ្ជាបការយល់ដឹងពីខ្លឹមសារនៃបទបញ្ញត្តិដែលត្រូវយកទៅអនុវត្ត និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ដែលជាចក្ខុវិស័យនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ សម្រាប់ការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណី យ៍របស់ឯកជន។ សូមបញ្ជាក់នៅក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត “នេះដែរក៏មានការដង្ហែរក្បួនយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍មានរថយន្ត ត្រីចក្រយាន និងទោចក្រ យានយន្ត ពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ទៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងក្នុងក្រុងសៀមរាប រួចទៅបញ្ចប់វិញនៅបរិវេណប្រៃសណីយ៍កម្ពុជា ហើយនៅពេលរសៀល មានរៀបចំកម្មវិធី ជិះកង់សាមគ្គីដើម្បីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករប្រៃសណីយ៍ នៅតំបន់អង្គរផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.