ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិស្សា​នុ​សិស្ស ​សាលា​វេសហ្គេត​អន្តរ​ជាតិ​សៀមរាប ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ​ក្រោយ​ពី​បាន​ទៅ​ទស្សនៈកិច្ច​សិក្សា​នៅ​ចក្រ​ភព​អង់គ្លេស​អស់​រយៈ​ពេល​១០​ថ្ងៃ


ខេត្តសៀមរាប ÷ នៅយប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ សិស្សានុសិស្សចំនួន១៥រូបនៃសាលាវេសហ្គេតអន្តរជាតិសៀមរាប បានវិលនិវត្តមកកាន់ស្រុកកំណើតវិញដោយសុខសុវត្ថិភាព បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសក្រោមការសហការ និងសម្របសម្រួលគាំទ្រធនធានថវិកានិងការស្នាក់នៅ សាលា វេសហ្គេតអន្តរជាតិសៀមរាប និងបានការចូលរួមបដិភាគរបស់មាតាបិតាអាណាព្យាបាលសិស្ស សម្រាប់ការទស្សនៈកិច្ចសិក្សានិងការស្នាក់នៅនេះ ។សិស្សទាំង១៥រូប ពួកគាត់ជាសិស្សរៀនពូកែផ្នែកភាសាខ្មែរនិងភាសាអង់គ្លេស ប្រចាំឆ្នាំមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។

លោកសាស្ត្រាចារ្យ រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប និងជាអ្នកដឹកនាំផ្ទាល់ បានមានប្រសាសន៍ឲ្យដឹងនៅព្រលានយន្តហោះអន្តរជាតិសៀមរាបថា៖ ដំណើរទស្សនៈកិច្ចនេះ គឺដើម្បីបានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមសិស្សានុសិស្សនៃសាលាវេសហ្គេតនិង សាលាមួយនៅទីក្រុងឡុងដ៍ ទៅលើវប្បធម៌ប្រពៃណីទំនៀមទំលាប់ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងដំណើរការសិក្សារបស់សិស្សផងដែរ។

ក្នុងរយៈពេល១២ឆ្នាំតាំងពីបង្កើតសាលាវេសហ្គេតមក នេះជាលើក៦សម្រាប់ឱកាសសិស្សឆ្នើម ដែលបានប្រឡងជាប់និទ្ទេសល្អប្រចាំឆ្នាំនិងឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិត ផ្នែកភាសាអង់គ្លេស ព្រមទាំង មាន សិលធម៌និងអាកប្បកិយាមារយាទល្អ  ទើបទទួលបានការលើទឹកចិត្តឱ្យទៅធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធជាមួយបណ្តាសាលាអន្តរជាតិនៅក្រៅប្រទេស ក្នុងនោះនៅតំបន់អាស៊ីបានទៅប្រទេសសឹង្ហបុរី ថៃ និងម៉ាឡេស៊ី ដោយឡែក សម្រាប់ការទៅកាន់ចក្រភពអង់គ្លេសនេះជាលើកទី៣ហើយ ឆ្នាំក្រោយ គណៈគ្រប់គ្រងសាលានឹងមានផែនការនាំសិស្សឆ្នើមទៅប្រទេសអូស្ត្រាលីវិញម្តង។ ពួកគាត់ត្រឡប់មកវិញសុទ្ឋតែមានសុខភាពល្អធម្មតាទាំងអស់ថ្វីត្បិតតែផ្លាស់ប្តូរអាកាសធាតុ និងម្ហូបអាហារក្តីក៏សុខភាពពួកគាត់នៅតែល្អប្រសើរដដែល។

លោក រ័ត្ន រស្មី បញ្ជាក់ទៀតថា៖ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងស្របទៅតាមការ សន្យាជាមួយមាតាបិតាសិស្ស និងសិស្សានុសិស្សទាំងអស់របស់សាលា ក្នុងពេលកន្លងមក  ក្នុងន័យ ជំរុញលើកទឹកចិត្តដល់សិស្សមានឆន្ទៈតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានលទ្ឋផលល្អទើបគាត់ទទួលឱកាសបានទៅ។ ម្យ៉ាងទៀត ទស្សនកិច្ចសិក្សានេះ ក៏ជាប្រភពគន្លឺះមួយជួយឱ្យគុណភាពនៃការគ្រប់គ្រងនិងការអប់រំនៅក្នុងសាលាកាន់តែមានភាពល្អប្រសើរឡើងថែមទៀតផងដែរ។ទន្ទឹមនឹងនេះសាលានឹងបន្តជំរុញឱ្យប្អូនៗទាំងអស់ខិតខំរៀនសូត្រ ដើម្បីក្តាប់បានឱកាសទៅកាន់ប្រទេសដទៃៗ តាមរយៈយន្តការ ផែនការប្រចាំឆ្នាំរបស់សាលា ដោយការវាយតម្លៃនិងមានសុភវិនិច្ឆ័យយ៉ាងសុក្រិតដល់សិស្សដើម្បីផ្តល់ឱកាសឱ្យគាត់អាចទៅចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា ជាមួយសាកលវិទ្យាល័យដែលជាដៃគូក្នុងតំបន់និងក្នុងពិភពលោក។

ក្នុងនាមគណៈគ្រប់គ្រងសាលា លោកជំរុញឱ្យសិស្សក្នុងសាលាទាំងអស់ខិតខំសិក្សារៀនសូត្រទាំងផ្នែកភាសានិងមុខវិជ្ជាទូទៅដើម្បីត្រៀមប្រកួតប្រជែង ដណ្តើមយកឱកាសទៅទស្សនកិច្ចសិក្សាជាមួយបណ្តាសាលាផ្សេងៗក្នុងពិភពលោក រួមជាមួយនឹងការចូលរួមតាមដានការសិក្សា និងពន្យល់អប់រំទូន្មាន ជួយទំនុកបំរុង ដល់ការសិក្សា ពីមាតាបិតា អាណាព្យាបាល ផងដែរទើបយើងអាចចាប់ឱកាសបាន នៅពេលក្រោយៗទៀត  ខណៈដែលសាលានឹងខិតខំពង្រីកចំនួនសិស្សឱ្យកាន់តែច្រើនថែមទៀត ទៅតាមលទ្ឋភាព ដើម្បីឱ្យសិស្សបានទៅទស្សនកិច្ចសិក្សាដូចពេលនេះជាបន្តទៅទៀត។

តំណាងសិស្សម្នាក់ បានសម្ដែងការត្រេកអរ និងមោទនភាព ដែលបានចូលរួមក្នុងដំណើរការទៅទស្សនកិច្ចនៅអង់គ្លេស នាពេលនេះ ហើយតំណាងពួកគេម្នាក់ បានបង្ហាញនូវក្តីរំភើបរីករាយ ដោយអះអាងថា៖ថ្វីបើការស្នាក់នៅទីនោះមានរយៈពេលខ្លី តែយ៉ាងហោចណាស់ក៏បាន ពាំនាំយកនូវវប្បធម៌ អរិយធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញរបស់កម្ពុជា ទៅចែករំលែកជាមួយក្រុមសិស្ស រួមនិងអ្នកពាក់ព័ន្ធនានា នៅក្រៅប្រទេសហើយពួកគាត់បានទទួលមកវិញនូវបទពិសោធនិងការយល់ដឹងកាន់តែច្រើនអំពីរបៀបរស់នៅវប្បធម៌ ទំនៀមទម្លាប់ និងការសិក្សារបស់សិស្សនៅតំបន់អឺរ៉ុប ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.