ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ការ​ថត​រូប​ភាព​និង​វីដេអូ​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន ​ពុំ​មាន​តម្រូវ​ការ​សុំ​ច្បាប់ជាមុន​នោះ​ទេ ​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ


ខេត្តសៀមរាប ÷ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។ ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថត ចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។ ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណ ជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។

យោងតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត បានតម្រូវឲ្យផលិតករ សុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន។ លក្ខខណ្ឌសំខាន់ក្នុងការស្នើសុំ គឺការផ្តល់អត្ថបទនិពន្ធនៃស្នាដៃដើម្បីផ្តល់លទ្ធភាពឲ្យអ្នកជំនាញពិនិត្យលើខ្លឹមសារ។ ដោយឡែកអាជ្ញាធរជាតិអប្សរាក៏បានផ្សព្វផ្សាយអំពីគោលការណ៍ នៃការប្រើប្រាស់រូបភាពអង្គរតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នដើម្បីចូលរួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ព្រមទាំងថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍន៍វប្បធម៌ជាតិ ជាពិសេសបញ្ចៀសនូវផលប៉ះពាល់ខ្លាំង ដល់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ។

ឯកឧត្តមអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា សម្រាប់យើងជាខ្មែរ អត្ថន័យរបស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ពីព្រោះអង្គរជាដួងព្រលឹងនិងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្តនូវកាយវិការមិនស្របណាមួយដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួល យកបាននោះទេ។ ក្នុងន័យដើម្បីបញ្ចៀសឲ្យបាននូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរានិងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណងនៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ ដូច្នេះសូមសាធារណ ជន ជាលក្ខណៈក្រុមហ៊ុនឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោល ការណ៍ច្បាប់ដែលមានជាធរមាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បញ្ជាក់បន្ថែមទៀតដែរថា អាជ្ញាធរជាតិអប្សរានឹងធ្វើការកែសម្រួលអំពី យន្តការពាក់ព័ន្ធនឹងការកាត់បន្ថយពេលវេលានៃការស្នើសុំ កាត់បន្ថយដំណើរការនីតិវិធីស្នើសុំ ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជនមានការងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារបានកាន់តែងាយស្រួលនិងរលូនជាងមុន។ អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំឲ្យមាន Call Center និងបង្កើតប្រព័ន្ធស្នើសុំ Online ដើម្បីសាធារណជនអាចស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.