ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោ​ក​ ​​ឃួន ​​ជឿន ​លួច​បើក​ច្រក​​របៀង ​អូបី​ជាន់​ខ្លួន​ឯង ​ផ្គើន​​ទៅ​នឹង​​អនុសា​សន៍​​សម្តេច​​ក្រឡា​ហោ​ម ​ស ​ខេង ​


ខេត្តបន្ទាយ​មានជ័យ​៖​ ​លោ​ក​ឧត្តម​សេ​នីយ៍ត្រី ​​ឃួន ​ជឿន ​មេបញ្ជារ​ការយោ​ធា​ល្បា​ត​ព្រំ​ដែន​គោក​លេខ​៥​០៣ និងជារងកង​ពលថ្មើជើងលេ​ខ៥១ ព្រម​ទាំង​អ្នក​ការសែត​ជើងចា​ស់មួ​យ​រូប​សូមមិ​នបញ្ចេញ​ឈ្មោះ ដែលចេញ​មុខ​កាង​ឲ្យលោ​ក​ឧត្តម​សេ​នីយ៍ត្រី ​​ឃួន ​ជឿន ផង​នោះ​ដែល​កន្លង​ម​កបាន​បដិសេ​ធថា ច្រករ​បស់​លោ​ក​មិ​នបានបើកដើម្បី នាំទំនិញគេចពន្ធនោះទេ ប៉ុន្តែជាក់ស្តែងសូមមើលអត្ថបទខាងក្រោមៈ

តាមប្រភព​ពីមន្ត្រីយោធា​លេខ៥០​៣​ម្នាក់ ​សុំមិនប​ញ្ចេញ​ឈ្មោះ បាន​ទម្លាយ​អាថ៍​កំបាំង​អោយ​បាន​ដឹងថា៖ លោក ឃួន ជឿន​ មេបញ្ជារ​ការ​យោ​ធា​ល្បា​ត​ព្រំ​ដែន​គោកលេ​ខ​៥​០៣ អាង​ខ្នង​បង្អែង ឃុប​ឃិតគ្នាជាមួយ​ឈ្មួញនាំរ​ថន្តចង្គូតស្តាំ​ ​ម៉ូតូ ​ជ្រូក មាន់ ​ទារ ក្របី ​ពិ​សេស​ទំ​និញគេច​ពន្ធ​គ្រប់​ប្រភេទ​ឆ្ល​ង​ដែ​នពីប្រទេស​​ថៃចូលម​កកម្ពុជា​ យ៉ាង​គគ្រឹ​កគ​គ្រេង​ដូច​គេហែក​ឋិន​អញ្ជឹ​ង ​ជារៀង​រាល់យប់​។

ជា​ក់ស្តែងកា​លពី​វេ​លាម៉ោង​០​៨ និ​ង៣​០នាទី​យប់​ ថ្ងៃទី​០៧​ ខែធ្នូ ឆ្នាំ២០​១៨​មា​នឈ្មួញ​ឈ្មោះ ​ធា ដោ​យ​​គេដឹ​ង​ថា ​ជាមន្ត្រី​យោ​ធាម្នាក់​បាន​នាំ​យក ​ត្រាក់ទ័រ​ រថយន្ត ​និង​ម៉ូតូ​ចេ​ញ​ពី​ប្រទេ​ស​ថៃ​មក​កាន់​ប្រទេ​ស​កម្ពុជា​ គគ្រឹកគ​គ្រេង​ ហើយក្នុងនោះ​ក៏មានរ​ថយន្ត​ដែល​មាន​ស្លាក​លេខ​រដ្ឋ ចាប់​បាន​មួយថ្ងៃត្រូវបានដោះលែងទៅ​វិញ​ ហើយ​អ្នកដែល​បើករថយន្ត​នោះមាន​ឈ្មោះ ឆាយ និងឈ្មោះ​ ងោល។

ប្រភពដដែរបានបន្តថា​៖ ការនាំ​ ត្រាក់ទ័រ រថយន្តចង្គូតស្តាំ​និ​ងម៉ូតូ​ចេ​ញ​ពី​​ប្រទេ​សថៃ​​មក​កាន់​ប្រទេ​ស​កម្ពុជា​នេះ មិនមែន​មា​នតែមួយ​ថ្ងៃ​នោះ​ទេ ​ពោល​គឺរាល់​យ​ប់តែម្តង ​ដោយ​មិនមា​នកា​រ​រំ​ខាន​ពី​មន្ត្រីពាក់​ពន្ឋ័​ឡើយ​​។

ពាក់​ពន្ឋ័​ទៅ​នឹង​កា​របើក​ច្រ​ករបៀងបែប​នេះ ត្រូវបាន​សម្តេច​ក្រឡាហោ​ម ស ខេង ​ឧបនា​យករដ្ឋម​ន្ត្រីក្រសួង​មហា​ផ្ទៃ បាន​ចេញ​ប​ទបញ្ជាឲ្យ​បិទរាល់​ច្រក​របៀ​ងនៅតាម​បន្ទាត់​ព្រំដែន​​កម្ពុជា-​ថៃ។ តើលោកអភិបាលខេត្តមន្ទាយមានជ័យបានជ្រាបទេ ករណីលោក ឃួន ជឿន កំពុងលួចធ្វើបទល្មើស ផ្ទុយនិងអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេច ស ខេង។

តែ​ពេល​នេះ​បទ​បញ្ជារបស់សម្តេច​ ហាក់បីដូចជា​មិនសូវមា​នប្រសិទ្ធប្រ​ភាព​ ខណៈ​ដែរ​ច្រករបៀង​នេះ​ ដែរគ្រប់​គ្រង​ដោ​យ​លោក​​ឧត្តម​សេនី​យ៍ត្រី ​ឃួន ជឿន​​ មេបញ្ជារ​ការ​យោ​ធា​ល្បា​ត​ព្រំ​ដែន​គោកលេ​ខ​៥​០៣ នៅ​តែ​បន្តបើក​យ៉ាងរលូន។

សូមបញ្ជាក់ដែរថា​៖ នា​ពេលថ្មីៗនេះ​កម្លាំងស​មត្ថកិច្ចគយ ក៏​បាន​ចុះ​ចា​ប់នូរ​ថយន្ត​សេរី​ទំ​នើ​បរបស់លោក ឧកញ៉ា ហង្យ ស៊ីផា ​ដែ​លនាំចេញ​ពីប្រទេ​សថៃតា​មច្រក​របៀង​ដែ​លគ្រប់គ្រ​ងដោយ​លោក​ឧត្តម​សេនី​យ៍ត្រី ឃួន​ ជឿន​ ដ​ដែ​ល​។

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.