ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំស្ដីពីការចុះចងក្រងករណីសិក្សាល្អៗក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣ នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយមាន ការចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានផ្នែកទាំងពីរ និង ក្រុមការងារប្រតិភូអមដំណើរ ឯកឧត្តមទីប្រឹក្សាក្រសួងផង ដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ចាប់តាំងពីការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឱ្យរដ្ឋបាល នៅថ្នាក់ក្រោមជាតិគ្រប់ថ្នាក់បំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារ ណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផល នៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឱ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ ។

ឯកឧត្តមប្រធានបានលើកផងដែរថា ក្នុងអំឡុងពេលជិត ០៥ឆ្នាំ មកនេះ (គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣) ការិយាល័យប្រជាពលរដ្ឋខេត្ត បានទទួលពាក្យបណ្តឹងក្នុងសមត្ថកិច្ចចំនួន ១៥៣ករណី បណ្តឹងក្រៅសមត្ថកិច្ចចំនួន ២២ករណី និងព័ត៌មានផ្សេងៗចំនួន ៣៣ករណី ។ ក្នុងនោះដែរការិយាល័យប្រជាពលរដ្ឋខេត្ត បានខិតខំប្រឹងប្រែងដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយការទទួល និងសម្រុះសម្រួលដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងរដ្ឋបាល ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិច្ចសហការក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីប្រមូលព័ត៌មានអំពីបទពិសោធន៍ជោគជ័យឱ្យបានរលូន និងទទួលបានជោគជ័យបន្តទៀត ទោះបីការិយាល័យប្រជាពលរដ្ឋខេត្តឋិតក្នុងខេត្តគោលដៅ នៃការចងក្រងករណីសិក្សាល្អៗក្នុងការដោះស្រាយបណ្តឹងនាពេលនេះក៏ដោយ ក៏ការិយា ល័យប្រជាពលរដ្ឋខេត្ត-សៀមរាប ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលជាបញ្ហាប្រឈមដែលត្រូវពុះ ពារដោះស្រាយអនុវត្តបន្ត។

មានប្រសាសន៍នោះដែរឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ផងដែរ អំពី គោល បំណង ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត គឺដើមី្បធ្វើការ ចងក្រងករណីសិក្សាល្អៗ ដែលបានដោះស្រាយបណ្តឹង ស្របតាមការណែនាំ ដើមី្បរៀបចំជាមេរៀនបទពិសោធន៍សម្រាប់ធ្វើការផ្សព្វ ផ្សាយដល់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងពង្រឹងប្រសិទ្ធភាពលើការបំពេញតួនាទី ភារកិច្ចរបស់ការិយាលប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមក៏បានលើកនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅយុទ្ធសាស្ត្រទាំង៥ ក្នុងនោះយុទ្ធសាស្ត្រទី៤ គឺបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង គុណភាពស្ថាប័ន ទាំងថ្នាក់ក្រោមជាតិ ដើមី្បធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។ ចំពោះស្នូលនៃយុទ្ធសាស្ត្រ មានកិច្ចការអាទិភាពចំនួន៥ ក្នុងនោះអាទិភាពទី៣ ការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាល សាធារណៈ។

ឯកឧត្តមក៏បានលើកនូវគោលការណ៍ក្នុងការជ្រើស រើសគោលដៅដែលបានចាត់វិធានការណ៍ដោះស្រាយបណ្តឹង ក្នុងសមត្ថកិច្ចស្របតាមគោលការណ៍ណែនាំ និងសាច់រឿងកើតឡើងពិតប្រាកដ ដែលមានភាពទាក់ទាញ និងផ្តល់នូវមេរៀនល្អៗ ព្រមទាំងចងក្រង នឹងផ្សព្វផ្សាយ ជាសាធារណៈដល់គោលដៅផ្សេងទៀត និងអ្នកពាក់ព័ន្ធដោយមានការឯកភាពអង្គភាពសាមី ដោយមានការលាក់នូវអត្តសញ្ញាណអ្នកប្តឹង និង អ្នកត្រូវគេប្តឹង ។ ក្នុងនោះក៏បានលើកផងដែរ អំពីវិធីសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ ជាមួយឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត និង ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានផ្នែកអំពីនីតិវិធីក្នុងការដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទាំងក្នុងដែនសមត្ថកិច្ច និងក្រៅដែនសមត្ថកិច្ច ក្នុងពេលកន្លងមកទទួលបានលទ្ធផលជាផែ្លផ្កា ដែលជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានឲ្យដឹងផងដែរថា ការចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយា ល័យប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងនិងពង្រីកនូវវិសាលភាពរបស់ការិយាល័យប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.