ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កងកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការឃាត់រថយន្តសាមយ៉ុងឆ្នៃគ្មានស្លាកលេខដែលសកម្មខាងដឹកជញ្ជូនបទល្មើសព្រៃឈើគឺពីចំណុចព្រៃឡង់តំបន់អភិរក្សសត្វព្រៃភូមិស្ពានក្តារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
សូមជម្រាបជូនបន្ថែមថា ឈ្មួញរកសុីខាងដឹកជញ្ចូន ឈេី ឈ្មោះ ផល រស់ភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ដែលគេស្គាល់ថាជាមេឈ្មួញដ៏មានឥទ្ធិពលខាងរកសុីបទល្មេីស ដឹក ជញ្ចូនបទល្មេីសធនធានធម្មជាតិព្រៃឈេីយ៉ាងដុះស្លែររាប់ឆ្នាំមកហេីយ ដោយឈ្មួញរូបនេះតែងតែបន្តធ្វើ សកម្មភាពដឹកជញ្ចូនឈេីខុសច្បាប់ចេញពីចំណុចព្រៃឡង់ភូមិស្ពានក្តារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយប្រេីប្រាស់រថយន្តសាមយ៉ុងឆ្នៃគ្មានស្លាកសំគាល់ ឆ្ពោះទៅខាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្តឆ្ពោះទៅខាងខេត្តព្រៃវែង។
មហាជនសូមចូលរួមអបអសាទរចំពោះចំណាត់ការរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដែលបានបង្ក្រាបសកម្មភាពដឹកជញ្ជូនខុសច្បាប់របស់ឈ្មួញដុះស្លែឈ្មោះ ផល បានដោយជោគជ័យ៕
ដោយ ÷ ប៉ាត់ ទិត្យ