ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេព្រៃ​ខេត្ត​មណ្ឌលគិរី​ចាប់​ឡាន​ដឹក​ឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ជា​ថ្នូរ​និង​ទឹក​ប្រាក់ ?


ខេត្តមណ្ឌលគិរី៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់អាងស្បែកដឹកឈើល្មើសច្បាប់ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់បានមួយដង្ហើមចង្រិតក៏ដោះ លែងវិញ យ៉ាងរលូននិងអាថកំបាំងក្រោយពីមានការអន្តរាគមន៍ដល់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងលោកប្រធានមន្ទីរកសិកម្ម ករណីមិន ធម្មតានេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច ភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មានបានឱ្យដឹងថាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដឹកឈើនោះប្រើប្រាស់រថយន្តម៉ាកសាំងយ៉ុងពណ័សពាក់ផ្លាកលេខភ្នំពេញ២w៦៦២០ដឹកឈើប្រណីតពេញប្រៀបស្ទើរជារៀងរាល់ថ្ងៃ ចេញពីទីរួមខេត្តមណ្ឌលគិរី​ មកដល់ចំណុចខាងលើត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ ធ្វើការ​ត្រួតពិនិត្យ បន្ទាប់ពីសួរនាំអ្នកបើកបររថយន្តដឹកឈើប្រាប់ថាឈើដែលខ្លួនដឹកនេះជារបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ពាក់ផ្កាយ២ឈ្មោះ​ធឿន​។

ប្រភពបានបន្តទៀតថា​ ក្រោយពីសួរនាំអ្នកបើកបររថយន្តរួចក៏មានការអន្តរាគមន៍ខ្វាត់ខ្វែងមួយសន្ទុះក្រោយមកក៏សមត្ថកិច្ច រដ្ឋបាលព្រៃឈើ​ធ្វើការដោះលែង​ដោយឥតលក្ខខណ្ឌនិងសំងាត់បំផុត។

ទាក់ទិននឹងករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឱ្យដឹងថាកំពុងឱ្យមន្ត្រីជំនាញនាំយករថយន្តដឹកឈើទៅរក្សាទុកនៅកន្លែង។ ប៉ុន្តែ​ជាក់ស្ដែងរថយន្តដឹកឈើខាងលើនេះត្រូវបានធ្វើការដោះលែងបាត់ទៅហើយនេះបើតាមការអះអាងរបស់មន្ត្រីតូចតាចនៅកន្លែងកេីតហេតុ។ក្រុមអ្នកដានដានបទល្មេីសព្រៃឈេីនៅក្នុងខេត្តមណ្ឌលគិរីបានដាក់ការសង្ស័យទៅនិងការដោះលែងវត្តុតាងបទល្មេីសទាំងនេះអាចដំណេីរការបានដោយរលូនបែបនេះប្រហែលជាលោកអុំ វណ្ណសុភក្រ្ត័ នាយខណ្ឌរដ្ឌបាលព្រៃឈើដ៏មានឥទ្ធិពលក្នុងអាណាចក្រមណ្ឌលគិរីខ្លាចអំណាច​លោក​ប៉េអុឹមផ្កាយ២ឈ្មោះធឿនឬក៏មាននិយាយត្រូវរ៉ូវគ្នាយ៉ាងណាបានជាបណ្តែតបណ្តោយអោយរថយន្តនិងឈើប្រណិតចេញទៅយ៉ាងស្រួលបែបនេះ។

ពាក់ពន្ធ័និងការចោទប្រកាន់ពីការដោះលែងវត្តុតាងបទល្មើសខាងលើគេហទំព័រ រស្មីក្រុងយើង មិនអាចសុំការបំភ្លឺបានឡើយពីលោក អុំ វណ្ណសុភក្រ្ត័ កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ដោយទូរសព្ឌ័តេចូលគ្មានអ្នកទទួល។ ដោយឡែកលោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រមាញ់និងនេសាទ​ខេត្តមណ្ឌលគីរីក៏មិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័មិនអាចទាក់ទងបាន។

ពាក់ពន្ឌ័និងការដោះលែងវត្តុតាងបទល្មើសខាងលើនេះគួរណាស់លោក កែវ អូម៉ាលីស្យ ប្រតិភូរាជរាដ្ឌាភិបាលទទួលបន្ទុករដ្ឌបាលព្រៃឈើ​បើក​ការសើុបអង្កេតអោយបានសិីុជម្រៅទៅលើលោកអុំ វណ្ណសុភក្ត្រ័ នាយខណ្ឌរដ្ឌបាលព្រៃឈើខេត្តមណ្ឌលគិរីពីថ្នូរនិងការ​ដោះលែង​រថយន្តនិងឈើ​ប្រណិតកាលពីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨អោយសុីជម្រៅកុំអោយជិះសេះលែងដៃរបៀបនេះទៀត ?។

គួររំលឹកផងដែរថានៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីរយះពេលប៉ុន្មានថ្ងៃនេះនៅតាមច្រកណាំលៀហៅច្រកអម្ពិលនិងច្រកឡេបាឃេឈ្មួញកំពុងសំរុកដឹកឈើចេញទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្នុងមួយយប់ៗមិនក្រោមពី៤៥ទៅ៦៥រថយន្តឡើយនេះមិនគិតតាមច្រកផ្សេងៗផង។អញ្ចឹងហើយបានជាសមត្តកិច្ចនៅតាមច្រកនិមួយៗធ្វេីមានធ្វេីបានពីការយកលុុយពីរការដឹកឈើsix៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.